រឿង​​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គ្នា​ ចង់​ឲ្យ​ប្តី​របស់​ខ្លួន​ដឹង​​ខ្លាំង​បំផុត


ជា​ស្ត្រី​ដែល​កំពុង​តែ​មាន​ផ្ទៃពោះ វា​ប្រៀប​បាន​ដូច​ជា​ការ​ធ្វើ​ការងារ​មួយ​ដែល​ពេញ​ម៉ោង​រាល់ថ្ងៃ​អ​ញ្ចឹ​ង​។​ជាមួយនឹង​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​អាច​ជា​រឿង​មួយ​មានការ​ពិបាក​ខ្លាំង​ណាស់​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង​អារម្មណ៍​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយ​ចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​រូប​ចង់​ឲ្យ​ប្តី​របស់​នាង​បានដឹង​៖

១-ចង់​ឲ្យ​ប្តី​ម៉ាស្សា​ជើង​ឲ្យ
២- នៅ​ពេល​ឃ្លាន​អ្វីមួយ គឺ​ពិតជា​ចង់បាន​របស់​នោះ​មក​ញ៉ាំ​ភ្លាម
៣- មិន​ចង់​ឲ្យ​ប្តី​និយាយ​ថា ខ្លួនឯង​ធាត់ ឬ​មាន​មាឌធំ​ឡើយ
៤- ចង់​ប្រាប់​ប្តី​ថា ខ្លួនឯង​ពិតជា​មាន​ភាព​អាម៉ាស​ណាស់​នូវ​អ្វី​ដែល​ភ្លេចភ្លាំង​ច្រើន
៥- ចង់​ប្រាប់​គាត់​ថា ខ្ញុំ​អស់កម្លាំង មិនមែន​ខ្ជិល​ទេ
៦- ចង់​ប្រាប់​គាត់ ថ្ងៃស្អែក​មិនដឹង​មាន​អ្វី​កើតឡើង​ទៀត​ទេ
៧- ចង់​ប្រាប់​ថា ខ្ញុំ​មាន​អារម្មណ៍មិនល្អ​សោះ
៨- ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច
៩- ពិត​មាន​មោទនៈភាព​ណាស់​នូវ​អ្វី​ៗ​ដែល​គាត់​បាន​ធ្វើ
១០- អូន​ស្រឡាញ់​បង
១១- ចង់​ប្រាប់​ថា មិន​អាច​រង​ចាំ​កូន​កើត​បាន​ទៀត​ទេ​។

សរុប​ទៅ ស្ត្រី​ម្នាក់​ត្រូវការ​ឆ្លងកាត់​រឿង​ច្រើន​ណាស់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​វា​គឺជា​រសជាតិ​នៃ​ជីវិត​ដែល​មាន​ស្នេហា នៅ​ពេល​នាង​យល់ព្រម​ដាក់​កាយ និង​ចិត្ត​ដើម្បី​ចាប់ផ្តើម​សាង​គ្រួសារ​ជាមួយ​ប្តី​របស់​នាង​។ ដូច្នេះ ក្នុង​នាម​ជា​ប្តី វា​គ្មាន​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ច្រើន​ជាង​ផ្តល់​នូវ​សេចក្តី​ស្រឡាញ់ ការ​អត់ធ្មត់ និង​សេចក្តី​សណ្តោស​ប្រណី​ចំពោះ​ប្រពន្ធ​ខ្លួន​ក្នុង​ពេល​មាន​ផ្ទៃពោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ