ផ្ញើ​ឡាននិង​ម៉ូតូ​នៅផ្ទះ​គេ​…មាន​គំនុំ​គ្នា ​ជន​មិន​ស្គាល់​មុខ​លួច​ដុត


ខេត្តកណ្តាល ៖ មាន​ករណី​គំរាម​សម្លាប់​និង​ដុត​បំផ្លាញ​អស់​ម៉ូតូ​១​គ្រឿង និង​ឆេះ​រាល​ដល់​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ នៅ​ភូមិ​លេខ​១«​ក​» សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ។

ជន​រង​គ្រោះ​ពី​ការ​ដុត​បំផ្លាញ​នេះ​មាន​៣​នាក់​៖១-​ឈ្មោះ អេ​ង លួត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុងតា​ខ្មៅ ជា​យោធា និង​ជា​ម្ចាស់​រថយន្ត ២-​ឈ្មោះ ហេង គួ​ង​សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​កើតហេតុ ជា​និស្សិត​ពេទ្យ និង​ជា​ម្ចាស់ផ្ទះ និង ៣-​ឈ្មោះ ជីប អៀង​ម៉េ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ជា​អ្នក​រត់​រុ​ឺ​ម៉ក​និង​ជា​ម្ចាស់​ម៉ូតូ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ ហេង គួ​ង​សេង រួច​ធ្វើ​សកម្មភាព​ដុត​ម៉ូតូ​របស់​ឈ្មោះ ជីប អៀង​ម៉េ​ង បណ្តាល​ឱ្យ​ឆេះ​និង​រាលដាល​ឆេះ​ដល់​រថយន្ត​ផ្នែក​ខាងឆ្វេង​របស់​ឈ្មោះ អេ​ង លួត បណ្ដាល​ឲ្យ​ខូចខាត ។ ជាមួយ​នេះ បាន​បន្សល់​ទុក​នូវ​សំបុត្រ​គំរាម​អនាមិក​ចំនួន​២​សន្លឹក នៅ​លើ​កាបូ​រថយន្ដ​ដែល​ឆេះ ដោយ​សរសេរ​គំរាម​ឈ្មោះ ហេង គួ​ង​សេង បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។

ម្ចាស់ផ្ទះ​និយាយ​ថា គាត់​មិន​ដែល​មាន​គំនុំ​ឬ​ទំនាស់​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ តែ​មាន​អា​ខោ​ន​ហ្វេ​សបុ​៊​កមួយ​ឈ្មោះ Ny Chana បាន​ផុស​ជា​សាធារណៈ​ចោទ​គាត់​ថា បាន​ខ្លួនប្រាណ​គេ​ហើយ​ចង់​ដោះដៃ និង​គំរាម​ថា​នឹង​សម្លាប់​គាត់ទៀត​ផង ។ ប៉ុន្តែ​បាន​ប្រកែក​ថា មិន​បាន​ប្រព្រឹត្ត​ទៅ​លើ​នរណា​ម្នាក់​ឡើយ និង​ម្យ៉ាងទៀត​គាត់​ក៏​ធ្លាប់​ដាក់​ពាក្យ​ប្តឹង​ដល់​ក្រសួងមហាផ្ទៃ​ផ្នែក​ព័​ត៌មាន​វិទ្យា​ឲ្យ​ជួយ​ស្រាវជ្រាវ​តាម​រយៈ​គណនី​ហ្វេ​សបុ​៊​ក នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ម៉ូតូ​និង​រថយន្ត ជា​របស់​ជន​រង​គ្រោះ​ទី​១​និង​ទី​៣ យក​មក​ផ្ញើ​នៅផ្ទះ​ជន​រង​គ្រោះ​ទី​២ ។ ចំពោះ​វត្ថុ​តាង​ក្រដាស​សៀវភៅ​១​សន្លឹក ជា​របស់​ជនសង្ស័យ​ដែល​បាន​សរសេរ​គំរាម​ជេរ​ប្រមាថ​ទៅ​លើ​ឈ្មោះ ហេង គួ​ង​សេង និង​ក្រដាស​មាន​រូប​អា​ខោ​ន​ហ្វេ​សបុ​៊​កបស់​ឈ្មោះ ហេង គួ​ង​សេង ដែល​ជា​របស់​ជនសង្ស័យ ។

រីឯ​ការ​ខូចខាត​មាន រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ពាក់​ផ្លា​កលេខ ភ្នំពេញ ១AE-៦៥៥៥ ជា​របស់​ឈ្មោះ អេ​ង លួត ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ម៉ាក​ហុង ដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ជា​របស់​ឈ្មោះ ជីប អៀង​ម៉េ​ង ៕ ​​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ