ជឿ​អត់! គ្រាន់​តែ​​កាន់​ដៃគូ​ស្នេហ៍សោះ ​ក៏​អាច​បញ្ជាក់​​រឿង​ជា​ច្រើន​ចំពោះ​ស្នេហា​​ដែរ


បើសិនជា​អ្នក​ធ្លាប់​មាន​ស្នេហា អ្នក​នឹង​ដឹង​ថា​តើ​វា​មាន​អារម្មណ៍​អស្ចារ្យ​ប៉ុណ្ណោះ​នៅ​ពេល​បាន​ដើរ​កាន់​ដៃ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​សម្គាល់​ដឹង​នោះ​ទេ ប៉ុន្តែ​រឿង​តិចតួច​នេះ​អាច​បញ្ជាក់​ឲ្យ​ដឹង​ច្រើន​អំពី​ស្នេហា​របស់​អ្នក​ដែរ​។

១-​បើសិនជា​អ្នក​កាន់​ដៃ​គ្នា​របៀប​នេះ មាន​ន័យ​ថា វា​ផ្អែក​ទៅ​លើ​ការ​ចូល​ចិត្ត មិនមែន​ការ​ចង់បាន​ឡើយ​។ វា​ក៏​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​មាន​បុគ្គលិកលក្ខណៈ​ខ្លាំងក្លា និង​មាន​ភាព​សកម្ម​ខ្លាំង​លើ​ការ​សម្រេចចិត្ត​នានា​។

២-​ការ​កាន់​ដៃ​គ្នា​របៀប​នេះ បញ្ជាក់​អំពី​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​មួយ​រវាង​មនុស្ស​ពីរ​នាក់​។ អ្វី​ដែល​សំខាន់​នោះ​គឺថា ដៃ​របស់​មនុស្ស​ទាំង​ពីរ​មាន​ភាពរឹងមាំ​ណាស់​នៅ​ពេល​កាន់​ជាប់​គ្នា​បែប​នេះ​។

៣-​ការ​កាន់​ដៃ​គ្នា​ទាំង​ពីរ​នេះ​មាន​ន័យ​ថា អ្នកជា​មនុស្ស​ដែល​មាន​ភាព​ឯករាជ្យ​រាង​ៗ​ខ្លួន​។ គូរ​ស្នេហ៍​ប្រភេទ​នេះ​ដឹង​ពី​របៀប​នៃ​ការ​គោរព​ពេលវេលា​ផ្ទាល់ខ្លួន​។ វា​ក៏​ជា​សញ្ញា​បញ្ជាក់​ថា គូរ​ស្នេហ៍​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​ផ្តល់​សេរីភាព​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។

៤-​ការ​កាន់​ដៃ​គ្នា​របៀប​នេះ ច្រើន​តែ​បញ្ជាក់​ថា មានរឿង​ជា​ច្រើន​កំពុង​តែ​កើនឡើង​រវាង​អ្នក​ទាំង​ពីរ​។ ជា​អកុសល វា​មិនមែន​តែងតែ​ជា​រឿង​វិជ្ជមាន​ទាំង​អស់នោះ​ទេ វា​ក៏​អាច​បញ្ជាក់​ថា អ្នក​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ឆ្គួ​ត​ៗ​ក៏​មាន​ដែរ​។

៥-​ការ​កាន់​ដៃ​គ្នា​របៀប​នេះ​ច្រើន​តែ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​គូរ​ស្នេហ៍​មួយគូ​កំពុង​តែ​ចូលរួម​ក្នុង​កម្មវិធី​សង្គម​ណាមួយ​។ យ៉ាងណាមិញ បើសិនជា​ពួក​គេ​កាន់តែ​គ្នា​បែប​នេះ​រាល់ថ្ងៃ មាន​ន័យ​ថា អ្នក​កាន់​ដៃ​គឺ​កំពុង​តែ​ស្វែងរក​ការ​ការពារ ឬ​មាន​អារម្មណ៍​ថា​មិន​មាន​សន្តិសុខ​ចំពោះ​ស្នេហា​ពួក​គេ​ឡើយ​។

៦-​ការ​កាន់​ដៃ​គ្នា​របៀប​នេះ​បញ្ជាក់​ថា គូរ​ស្នេហ៍​មិនមែន​ស្ថិត​ក្នុង​កន្លែង​តែ​មួយ​នោះ​ទេ​។ អ្នក​ដែល​កាន់​ដៃ​ដោយ​ទាញ​បែប​នេះ កំពុង​តែ​ព្យាយាម​ឲ្យ​ដៃគូ​ខ្លួន​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​លឿន​។​វា​ក៏​ជា​សញ្ញា​មួយទៀត​ប្រាប់​ថា ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ មាន​ភាព​នឿយហត់​ចំពោះ​ស្នេហា​ហើយ​។

៧-​បើសិនជា​គូរ​ស្នេហ៍​ព្យាយាម​ចៀសវាង​ការ​កាន់​ដៃ​គ្នា វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា គាត់​មិន​ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ឡើយ​។ យ៉ាងណាមិញ វា​ក៏​អាច​បញ្ជាក់​អំពី​ភាព​អៀនខ្មាស ឬ​មាន​បំណង​ចង់​នៅ​ម្នាក់ឯង​ដែរ​។ មិន​ត្រូវ​ធ្វើការ​បិទ​បាំង​ការ​សម្រេចចិត្ត និង​សង្កេត​មើល​អាកា​រៈ​ផ្សេង​ចំពោះ​ស្នេហា​អ្នក​ឡើយ ព្រោះ​វា​អាច​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ច្រើន​ប៉ុណ្ណោះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ