ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​មួយ​វាយប្រហារ​ប្រទេស​ជប៉ុនហើយ​


ប្រទេស​ជប៉ុន ៖ ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​មួយ​អម​ដោយ​ខ្យល់​បោកបក់​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត កាលពី​យប់​ថ្ងៃ​ទី​៨​មក​ទី​៩​កញ្ញា បាន​វាយប្រហារ​តំបន់​ក្រុង​តូ​ក្យូ​នាំ​ឲ្យ​មានការ​ណែនាំ ជម្លៀស​មនុស្ស​ចេញ​ដ៏​ច្រើន ការ​ដាច់​ភ្លើង​ព្រមទាំង​ការ​ខូចខាត​សម្ភារ​នានា​និង​កាត់​ផ្ដាច់​ការ​ដឹក​ជញ្ជូន​។

ជាមួយ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​២១៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​FAXAI បាន​បោកបក់ តាម​បណ្ដោយ​ឆ្នេរសមុទ្រ​CHIBA ភាគ​អាគ្នេយ៍​ក្រុង​តូ​ក្យូ​ក្រោយ​ពី​បោក​កាត់​ឆកសមុទ្រ​តូ​ក្យូ​។ អាជ្ញាធរ​បាន​ចេញ​ការ​ណែនាំ ឲ្យ​ជម្លៀស​មនុស្ស​ចេញ​ជាង​៣៩០.០០០​នាក់​។ បណ្ដា​ខណ្ឌ​ក្នុង​រាជធានី បាន​សម្រេច​បិទទ្វារ​សាលារៀន​នា​ថ្ងៃ​ទី​៩​កញ្ញា មក​ពី​គ្រោះថ្នាក់​នានា ទាក់ទិន​នឹង​ខ្យល់​ដែល​នៅ​តែ​ខ្លាំង ទោះជា​ព្យុះ​បាន​បោកបក់​ផុត ព្រោះ​ខ្លាច​ធ្លាក់​របស់របរ​នានា​ត្រូវ​។

យោង​តាម​សារព័ត៌មាន​នានា​ថា ផ្ទះសម្បែង​ជា​ច្រើន​រង​ការ​ខូចខាត ក្នុង​តំបន់​ខាងត្បូង​នៃ​ទីក្រុង​ស៊ីហ្សូ​អូ​កា​ព្រមទាំង​នៅ​ទីក្រុង​តូ​ក្យូ​។ បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍ បង្ហាញ​ពី​ដំបូល​ស្ថានីយ​ចាក់​ប្រេង​មួយ​ត្រូវ​បាក់​នៅ​ក្រុង​តា​តេ​យ៉ា​ម៉ា ខាងត្បូង​ក្រុង​តូ​ក្យូ​។

ការ​ខូចខាត​នានា​ក៏​កត់សម្គាល់​ឃើញ តាម​បណ្ដា​ផ្លូវដែក​ក្នុង​នោះ​មានការ​បាក់​ដើមឈើ មក​លើ​ផ្លូវដែក​ដែល​ភ្ជាប់​ក្រុង​តូ​ក្យូ​ទៅ​តំបន់​ជាយក្រុង​ភាគ​ខាងត្បូង គឹ​ទៅ​កាន់​ក្រុង​យូ​កូ​ហា​ម៉ា​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ