ម្តងទៅឆ្វេង ម្តងទៅស្តាំ ស្រាប់តែដេក​ត្រាំ​ទឹកប្រឡាយបែកទឹកខ្ចាយ (មានវីដេអូ​)


រាជធានី​ភ្នំពេញ ៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹក​ម្នាងសិលា​ពេញ ហើយ​គ្រប​តង់​ជិត​ទៀត តែ​គេ​មិនដឹង​ថា​អ្នកបើកបរ​ងងុយដេក ឬ​ក៏​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​នោះ​ទេ ខណៈ​កំពុង​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទាំង​កម្រោល ។ បន្ទាប់​មក​បាន​ក្រឡាប់​ធ្លាក់​ដេក​ត្រាំ​ទឹក​ស្អុយ បណ្ដាល​ឲ្យ​រថយន្ត​នេះ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​បន្ទះ​ម្នាងសិលា​ក៏​បាន​រង​ការ​ខូចខាត​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​អ្នកបើកបរ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​៣០​ម៉ែត្រ ខាងលិច​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ក្រឡាប់​ខាងលើ​នេះ​ម៉ាក FUSO ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​ក៏​មិន ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​មាន​ដឹក​បន្ទះ​ម្នាងសិលា​ពេញ និង​គ្រប​តង់​ជិត​ផង​ដែរ ហើយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដី​ពី​លិចទៅ​កើត​បោះពួយ​ក្នុង​ល្បឿន​លឿ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា លុះ​ពេល​រថយន្ត​ខាងលើ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ ខាងលើ គេ​មិនដឹង​ថា អ្នកបើកបរ​រថយន្តងងុយដេក ហើយ​ងោក​មួយភាំង ឬ​ក៏​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ចុះឡើង​ៗ​ ម្ដង​ទៅ​ខាងឆ្វេង ម្ដង​ទៅ​ខាងស្ដាំ បន្ទាប់​មកក៏​​បាន​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ដែល​នៅ​ខាងស្ដាំ​ដៃ​ទាំង​កម្រោល​បែក​ទឹក​ខ្ចាយ រួច​ក្រឡាប់​ដេក​ត្រាំ​ក្នុង​ទឹក​ស្អុយ​តែ​ម្ដង ប៉ុន្តែ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ​រួម​ទាំង​អ្នកបើកបរ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ហើយ​ឃើញ​ថា​ពុំ​មានការ​ប៉ះពាល់​ដល់​អ្នក​ដទៃ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ទើប​សមត្ថកិច្ច​ឲ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ