កម្ពុជា​បើកទ្វារ​ពហុ​កី​ឡ​ដ្ឋា​ន​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​នេះ


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លេង​ស្មើ ១-១ ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​នោះ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា កម្ពុជា​បើកទ្វារ​ពហុ​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​ជា​បន្ត​ទៀត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក World Cup 2022 ។ គេ​កំពុង​​តែ​រង់ចាំ​មើល​ថា តើ​កម្ពុជា​ធ្វើ​បាន​ល្អ​ដូច​កាលពី​ជួប​ក្រុម​ជម្រើសជាតិ​ហុងកុង​ដែរ​ឬទេ?

ក្រុម​ទាំង​ពីរ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ ហើយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​គឺជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​នៅ​អា​រ៉ាប់​ផង​ដែរ ។ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​ធ្លាប់​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី​អាគ្នេយ៍ រហូត​ដល់​​១០-០​ឯណោះ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១២ ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភព​លោក​​សម្រាប់​​ឆ្នាំ​២០១៤ ។ កាល​ណោះ នៅ​មុន​ពេល​ប្រកួត ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​បាន​សន្យា​ថា​ដា​ខ់​ខាត​ត្រូវ​តែ​ស៊ុត​បាល់​បញ្ចូល​ទី​ចាប់ពី​៩​គ្រាប់​ឡើង​ទៅ ។

ប៉ុន្តែ សម្រាប់​ការ​មក​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា កម្ពុជា​អាច​ទប់ទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន បាន​កម្រិត​ណា​ទេ ព្រោះថា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អា​រ៉ាប់​មាន​ដូច​ជា កា​តា​និង​អុ​ី​រ៉​ង់​ជាដើម​គឺ​ពិបាក​ទប់ទល់​ក្រុម​បា​រ៉ែ​ន​ខ្លាំង​ណាស់ ។

ម្យ៉ាងវិញទៀត ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​ទើប​តែ​បាន​តែងតាំង​គ្រូបង្វឹក​ថ្មី​គឺ​លោក Helio Filipe Dias de Sousa ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ អាយុ​៥០​ឆ្នាំ ជា​អ្នក​ដែល​មានបទពិសោធន៍​ក្នុង​ការ​ដឹក​នាំ​ដ៏​ល្អ​បំផុត ជា​ពិសេស​៥​ប្រកួត​ចុង​ក្រោយ​នេះ​មិន​ធ្លាប់​ចាញ់​ទាល់តែ​សោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ