ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​មានការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ


ក្នុង​ឱកាស​ចូលរួម​ស​និ្ន​សី​ទ មេបញ្ជាការ​កងទ័ពជើងគោក​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​រង​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។

ឧត្តមសេនីយ៍ឯក បាន​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ទំនាក់ទំនង ប្រទេស និង​ប្រជាជន​ទាំង​ពីរ ជា​ពិសេស​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ មានការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។
ជា​ការ​ឆ្លើយ​តប​ឧត្តមសេនីយ៍ឯក ចាង មី​ញ​កៃ មេបញ្ជាការ​រង​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ ។ ឧត្តមសេនីយ៍ឯក​បន្ត​ថា ប្រទេស​ចិន​នៅ​តែ​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ