លិចលង់​អស់ហើយ​ផ្ទះ និង​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​តាម​បណ្តា​ស្រុក​-​ក្រុង​ទាំង​៨


ខេត្តព្រះវិហារ ៖ យោង​តាម​តួលេខ​របស់​គណៈ​ក​ម្មា​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តព្រះវិហារ បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ចំនួន​៨ នៃ​ខេត្តព្រះវិហារ បាន​រង​ផល​ប៉ះពាល់​ជន់​លិច​ផ្ទះសម្បែង​ចំនួន​១.១១៥​ខ្នង និង​ដំណាំ​ស្រូវ​-​ចម្ការ​ជាង​៥​ពាន់​ហិ​កតា ដោយ​ជំនន់​ទឹកស្ទឹង​សែន បាន​ហក់​ឡើង​ដល់​កម្ពស់​១៤,២៤​ម៉ែត្រ លើ​កម្ពស់​ទឹក​ប្រកាស​អាសន្ន​១១,៥០​ម៉ែត្រ ។

លោក យ៉ុ​ង គឹ​ម​ហឿ​ង ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​កម្ពស់​ទឹកស្ទឹង​សែន ក្រុង​ព្រះ​វិហារ​នៅ​តែ​បន្ត​ហក់​ឡើង​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​១១,៥០​ម៉ែត្រ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ដងស្ទឹង​សែន និង​ទូ​ទាំង​៨​ក្រុង​-​ស្រុក​ក្នុង​ខេត្តព្រះវិហារ​បាន​រង​នូវ​ផល​ប៉ះពាល់ លិចលង់​ដំណាំ​ស្រូវ ចម្ការ​ប្រមាណ​៥,៤៣៩​ហិ​កតា លិច​ស្ពានឈើ​១​កន្លែង ស្ពានបេតុង​១​កន្លែង លូ​ប្រអប់​១​កន្លែង លូ​ភ្លោះ​១​កន្លែង លូ​ទោល​១​កន្លែង ផ្លូវ​ក្រាល​កៅស៊ូ DBST លិច​ទឹក​ប្រវែង​៨៤៥​ម៉ែត្រ ផ្លូវ​ក្រាល​ក្រួស​ក្រហម ជិត​១៧​គីឡូម៉ែត្រ និង​ផ្លូវ​បេតុង​ឡើង​ភ្នំ​អានសេះ ព្រំដែន​កម្ពុជា​-​ថៃ​បាក់​ស្រុត​១២០​ម៉ែត្រ ដោយឡែក ផ្ទះសម្បែង​ប្រជាពលរដ្ឋ​លិច​ទឹក និង​ទឹក​ហូរ​ចូល​ក្រោមផ្ទះ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ សរុប​មាន​ចំនួន ចំនួន​១,១១៥​ខ្នង ក្នុង​នោះ ចំនួន​៥៥​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​រួចរាល់​ហើយ ។

លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ក្បាល​ស្ទឹង​សែន​ខេត្តព្រះវិហារ ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ត បាន​ស្រក​បន្តិច​ម្តង​ៗ​ហើយ ធ្វើ​ឲ្យ​កម្ពស់​ទឹកស្ទឹង​សែន​ក្រុង​ព្រះ​វិហារ ស្រក​ចុះឡើង ០,២​មី​ល្លី​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ