​នាំគ្នា​ចងមីក្រូ​រួចរៀបលើកបញ្ឈរទៅហើយ ស្រាប់តែ​​…ស្លាប់​ម្នាក់ សង្គ្រោះ​បន្ទាន​់​ម្នាក់​


ខេត្តកំពង់ធំ ៖ បុរស​ចំណាស់​២​នាក់​នាំ​គ្នា​ចង​មីក្រូ​ដើម្បី​ចាក់​រៃ​អង្គាស​បច្ច័យ​យក​មក​ជួសជុល​ផ្លូវ ស្រាប់តែ​ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត បណ្តាល​ឱ្យ​ឆក់​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ នាំគ្នា​ចងមីក្រូ ស្រាប់តែ​ជួបគ្រោះអកុសល ស្លាប់​ម្នាក់ សង្គ្រោះបន្ទាន​់ម្នាក់​

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ អេប ភ័ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ហេង ប៊ុ​ណ្ណា ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ បាន​ស្លាប់ ចំណែក​ម្នាក់​ទៀត​ឈ្មោះ​សួន មេ​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ បាន​រង​របួសធ្ងន់ ។ ជនរងគ្រោះទាំង​២នាក់​រស់ នៅ​ភូមិ​កើតហេតុខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ចង​មីក្រូ​ដើម្បី​ចាក់​រៃ​អង្គាស​បច្ច័យ​យក​មក​ធ្វើការ​ជួសជុល​ផ្លូវ តែ​ជា​អកុសល​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ចង​មីក្រូ​រួច រៀបចំ​លើក​បញ្ឈរ​ទៅ​ហើយ ស្រាប់តែ​ប៉ះ​ចំ​ខ្សែភ្លើង​ស្រាត បណ្តាល​អោយ​ឆក់​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​សែង​យក​ទៅ​កប់​ដីខ្សាច់ ដើម្បី​ជួយ​សង្គ្រោះ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​បារាយណ៍​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រ​វ៉ា និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ស​ន្ឋិ​ដ្ឋា​ន​ថា បុរស​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ពិតជា​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ប្រាកដ​មែន ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួសធ្ងន់​ម្នាក់​ទៀត​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួ​យស​ង្គ្រោះ​បន្ទាន់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ