តើ​អ្នក​ធ្លាប់​ដឹង​អត់​! ជនជាតិ​ជប៉ុន​២​រូប អតីតមន្ត្រី​ប៉ូលិស​ជប៉ុន និង​អតីត​អ្នក​ស្ម័គ្រចិត្ត​របស់ UN តម្កល់​នៅ​វត្ត​ខ្មែរ


រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ជនជាតិ​ជប៉ុន និង​រាជរដ្ឋាភិបាល​ជប៉ុន គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ស្គាល់​ច្បាស់ និង​ចង​ចាំ​នូវ​ទឹកចិត្ត​ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ជាតិ​សាសន៍​មួយ​នេះ​បាន​នឹង​កំពុង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា និង​ផ្តល់​ជំនួយ​លើ​គ្រប់​វិស័យ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​តិចតួច​ណាស់ ដែល​បានដឹង​ថា អតីតមន្ត្រី​ប៉ូលិស​ជប៉ុន​មួយ​រូប និង​អតីត​អ្នក​ស្ម័គ្រចិត្ត​របស់​អង្គការសហប្រជាជាតិ​បាន​តម្កល់​នៅ​វត្ត​ខ្មែរ​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន​មិ​កា​មិ ដែល​ជា​ឯកអគ្គរាជទូត​ថ្មី​របស់​ជប៉ុន​នៅ​កម្ពុជា​បាន​គោរព​វិញ្ញាណក្ខន្ធ​លោក​ទាំង​ពីរ​នោះ គឺ លោកតា​កា​តា និង​លោក ណា​កា​តា ។ ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន មិ​កា​មិ បាន​អញ្ជើញ​ទៅ​កាន់​ទី​តម្កល់​ស្លាក​វិញ្ញាណក្ខន្ធ​របស់​លោក​ហា​រឹ​យូគី តា​កា​តា នៅ​ក្នុង​វត្ត​តាំង​កសាង និង​ទី​តម្កល់​ស្លាក​វិញ្ញាណក្ខន្ធ​របស់​លោក អា​ត្សឹ​ហ៊ី​តុ ណា​កា​តា នៅ​ក្នុង​វត្ត​ឧណ្ណាឡោម សូម​បញ្ជាក់​ថា លោក តា​កា​តា គឺជា​អតីតមន្ត្រី​ប៉ូលិស​ជប៉ុន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​បញ្ជូន​មក​ចូលរួម​សកម្មភាព​អ៊ុ​ន​តាក់​នៅ​ខេត្តបន្ទាយមានជ័យ ។

ចំណែក​លោក​ណា​កា​តា គឺជា​អតីត​អ្នក​ស្ម័គ្រចិត្ត​របស់​អង្គការសហប្រជាជាតិ និង​បាន​ធ្វើការ​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​របស់​អ៊ុ​ន​តាក់​នៅ​ខេត្តកំពង់ធំ ។ អ្នក​ទាំង​ពីរ​រូប​ត្រូវ​បាន​សម្លាប់ និង​បាត់បង់​ជីវិត​កំឡុង​បេសកកម្ម​របស់​ពួក​គាត់​នៅ​កម្ពុជា ។ ឯកឧត្តម មិ​កា​មិ រំ​ឮ​ក​ដល់​ការ​លះបង់​របស់​ពួក​គាត់​សម្រាប់​សន្តិភាព​នៃ​កម្ពុជា និង​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ពួក​គាត់​ទៅ​កាន់​សុគតិភព ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ