ទីផ្សារ​រ​អាជីវកម្ម​បណ្តាញ​នៅ​មាន​កង្វះ​ការ​អប់រំ​ចំណេះដឹង​វិជ្ជាជីវៈ និង​ផ្លូវច្បាប់​ងាយ​បង្ក​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់


រាជធានី​ភ្នំពេញ ៖ ទីផ្សារ​ធ្វើ​អាជីវកម្ម​តាម​បណ្តាញ​នៅ​កម្ពុជា​នៅ​មាន​កង្វះ​ការ​អប់រំ​ចំណេះដឹង​វិជ្ជាជីវៈ និង​ផ្លូវច្បាប់​ដែល​ធ្វើ​ឲ្យ​ងាយ​បង្ក​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់ នេះ​បើ​តាម​អ្នកជំនាញ​ផ្នែក​ទីផ្សារ​បណ្តាញ ។​ ​ការ​អះអាង​នេះ​ស្រប​ពេល​ដែល​ទីផ្សារ​បណ្តាញ​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​សកម្មភាព​យ៉ាង​ផុលផុស ហើយ​អ្នក​ប្រកប​របរ​មួយ​នេះ​ជួប​បញ្ហា​ប្រឈម​ច្រើន​នៅ​ចំពោះ​មុខ​ពោល គឺ​សមាជិក​អ្នក​ធ្វើ​អាជីវកម្ម​បណ្តាញ​មាន​ចំនួន​ជាង​៧​ពាន់​នាក់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ទីផ្សារ​បណ្តាញ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ លោក​បណ្ឌិត ឡី សុភាព ប្រធាន សមាគម អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ ទី​១១ កញ្ញា​ថា លោក​បាន​កត់សម្គាល់​ឃើញ​ថា អាជីវករ​ដែល​កំពុង​ប្រត្តិបត្តិការ​អាជីវកម្ម​បណ្តាញ ប​ច្ចុ ប្បន្ន​នៅ​មាន​កង្វះ​ការ​អប់រំ​ចំណេះដឹង​វិជ្ជាជីវៈ​ច្បាស់លាស់​ធ្វើ​ឲ្យ​ងាយ​បង្ក​ហានិភ័យ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ និង​ពិសេស​ផ្លូវច្បាប់​ថែម​ទៀត ។

លោក​អំពាវនាវ​ឲ្យ​អ្នក​ប្រកប​លើ​មុខរបរ​នេះ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រម​ជាមួយ​គ្នា ដើម្បី​ជៀសវាង​កំហុសឆ្គង​ទាំង​អស់នេះ​ពួក​គេ​ងាក​មក​រៀនសូត្រ​ត្រឹមត្រូវ ។ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល និង​មាន​វិ​ញ្ញា​ប័ណ្ណ​ប​ត្រ​បញ្ជាក់​ពី​ជំនាញ​អាជីវកម្ម​ទីផ្សារ​បណ្តាញ ។

ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ លោក​បណ្ឌិត ឡី សុភាព បាន​បញ្ជាក់​ថា «​យើង​ឃើញ​ថា ទីផ្សារ​បណ្តាញ​យើង​បច្ចុប្បន្ន​មាន​អ្នក​ប្រកប​មុខរបរ​នេះ​ច្រើន តែ​ពួក​គាត់​មិន​បាន​យល់​ដឹង​ពី​បញ្ហា​ហានិភ័យ​នោះ​ទេ ។ ហេតុនេះ​មាន​តែ​ការ​ទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ប៉ុណ្ណោះ​ទើប​អាច​ចៀស​ផុត​ពី​រឿង​ធំ​ៗ​ក្នុង​នេះ​ដូច​ជា ក្រុមហ៊ុន​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ការ​ចែក​ភាគលាភ និង​ប្រយោជន៍​មិន​សមភាព​បាន​ត្រឹម​សន្យា​ខ្យល់ ហើយ​បិទ​ទៅ​បាត់​ទៅ ។ មួយវិញទៀត​អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្តាញ​អាច​និយាយ​លើស ឬ​ចាញ់បោក​ត​គ្នា និង​បោកប្រាស់​ត​គ្នា​ដោយ​មិនដឹង​ខ្លួន​» ។

លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​ការ​បាន​ទទួល​បណ្តុះបណ្តាល​នេះ​ធ្វើ​ឲ្យ​យើង​ដឹង​មិន​អាច​ឲ្យ​គេ មក​បោកប្រាស់​បាន ហើយ​ការ​និយាយ​ស្តី​អំពី​ការ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ដែល​យើង​កំពុង​ប្រត្តិបត្តិការ​នេះ​ឃោសនា​បាន​ត្រឹមត្រូវ​មិន​ពន្លើស​ការ​ពិត​ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្តាញ​ទាំង​ខ្នាត​តូច និង​មធ្យម ដោយ​ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​មាន​ជំនឿ និង​អាជីព​មួយ​នេះ​កាន់តែ​រឹង​មាំ ។​ ​លោក​បណ្ឌិត​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុង​នាម​ប្រធាន​សមាគម អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា​ខ្ញុំ​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នេះ​មាន​ជំនាញ​វិជ្ជាជីវៈ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​បាន​ត្រឹមត្រូវ​ស្រប​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ