លោក Elon Must និង Jack Ma ប្រាប់​ពី​បញ្ហា​ធំ​ជាងគេ​ដែល​ពិភពលោក​នឹង​ជួប​ប្រទះ


បើ​និយាយ​ពី​អនាគត​នៃ​មនុស្សលោក លោកនាយក​ប្រតិបត្តិ Elon Musk របស់​ក្រុមហ៊ុន Tesla និង លោក Jack Ma ដែល​ជា​ស្ថាបនិក Alibaba គិត​ថា​មនុស្ស​មិន​គួរ​ភ័យ​ខ្លាច​បច្ចេកវិទ្យា Artificial Intelligence (AI) ទេ ។

លោក Ma ពិតជា​សុទិដ្ឋិនិយម​នឹង​បច្ចេកវិទ្យា​នេះ​ណាស់ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​យល់​ស្របគ្នា​លើ​បញ្ហា​ធំ​ជាងគេ​ដែល​ពិភពលោក​នឹង​ជួប​ប្រទះ​នៅ​ថ្ងៃ​អនាគត នោះ​គឺ​កង្វះ​ប្រជាជន ។ លោក Musk បាន​និយាយ​ក្នុង​សិក្ខាសាលា World Artificial Intelligence ជាមួយនឹង​លោក Ma កាលពី​ខែមេសា​ឆ្នាំ​២០១៩ កន្លង​មក​នៅ​សៀង​ហៃ​ថា មនុស្ស​ភាគច្រើន​គិត​ថា លើ​លោក​នេះ​មាន​មនុស្ស​ច្រើន​ជ្រុល ប៉ុន្តែ​វា​ជា​ទស្សនៈ​ដែល​ហួស​សម័យកាល​ហើយ ។ លោក​បាន​បន្ត​ថា បញ្ហា​ធំ​ជាងគេ​របស់​ពិភពលោក​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ គឺ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន ។

ជាមួយ​គ្នា​នេះ​ដែរ​លោក Ma បាន​យល់​ស្រប និង​បាន​បន្ថែម​ថា មនុស្ស​១.៤​ប៊ី​លាន​នាក់ ក្នុង​ប្រទេស​ចិន​ប្រៀប​បានជា​ចំនួន​ច្រើន ប៉ុន្តែ​លោក​គិត​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​យើង​នឹង​មើលឃើញ​ការ​ធ្លាក់​ចុះ​នៃ​ប្រជាជន​បង្ក​ជា​បញ្ហា​ធំ​ៗ​ដល់​ប្រទេស​ចិន ហើយ​ល្បឿន​នៃ​ការ​ធ្លាក់​ចុះ​នឹង​កាន់តែ​លឿន​ផង​ដែរ ។ យោង​ទៅ​តាម​ការ​វិភាគ​ទិន្នន័យ​ដែល​បាន​ពី​អង្គការសហប្រជាជាតិ​ដោយ Pew Research Center បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០៧០ មនុស្ស​មិន​អាច​ចាប់កំណើត​មក​គ្រប់គ្រាន់​ដើម្បី​ជំនួស​ខ្លួនឯង​សម្រាប់​ជំនាន់​ក្រោយ​ឡើយ ។

លើស​ពី​នេះ​ទៅ​ទៀត អត្រា​ចាប់កំណើត​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​តាម​ទ្វីប​មួយ​ៗ ។ ទ្វីបអាហ្វ្រិក គឺជា​ទ្វីប​តែ​មួយ​គត់​ដែល​នឹង​មានការ​លូតលាស់​ចំនួន​ប្រជាជន​ខ្ពស់​រហូត​ដល់​ឆ្នាំ​២១០០ ។ Pew Research បាន​ឲ្យ​ដឹង​ដែរ​ថា ចំនួន​ប្រជាជន​ក្នុង​ទ្វីបអាស៊ី​នឹង​កើនឡើង​ដល់​ឆ្នាំ​២០៥៥ មុន​នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ​វិញ ។

សម្រាប់​តំបន់​មួយ​ចំនួន​ជា​ពិសេស​ក្នុង​ប្រទេស​ក្រីក្រ កំណើន​អត្រា​ចាប់កំណើត​អាច​បង្ក​សម្ពាធ​ដល់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម ប៉ុន្តែ​សម្រាប់​ប្រទេស​ដទៃ​ដូច​ជា​ប្រទេស​ចិន​ជាដើម ការ​ធ្លាក់​ចុះ​នៃ​អត្រា​នែះ​នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ ។

ឧទាហរណ៍​ដូច​ជា ព្រោះតែ​គោលនយោបាយ​កូន​តែ​មួយ​ដែល​ត្រូវ​បាន​អនុវត្ត​ក្នុង​ប្រទេស​ចិន​ចាប់ពី​ទស​វត្ស​ឆ្នាំ ១៩៧០​ដល់​ឆ្នាំ​២០១៥ ប្រទេស​ចិន​បច្ចុប្បន្ន​នេះ​កំពុង​តែ​ខ្វះ​ពលករ​វ័យក្មេង​ក្នុង​ការ​មើលថែ​ប្រជាជន​ចាស់​ៗ​ដែល​កំពុង​តែ​កើនឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ