កូរ៉េ​ខាងជើង​បាញ់​សាក​មី​សី​ុ​ល​ហ្វូង​ធុន​ធ្ងន់


ប្រទេស​កូរ៉េ​ខាងជើង ៖ បណ្ដា​សារព័ត៌មាន​ផ្លូវការ​រាយការណ៍​នា​ថ្ងៃ​ទី​១១​កញ្ញា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទៅ​ពិនិត្យ​មើល​ការ​បាញ់​សាក​ថ្មី​នៃ​មី​ស៊ី​ល​ហ្វូង​ធុន​ធ្ងន់​។ ការ​បាញ់​សាក​នោះ​ដែល​អះអាង​មុន​នេះ​ដោយ​កូរ៉េ​ខាងត្បូង ធ្វើ​ឡើង​ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​ស្នើ​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន ឲ្យ​ធ្វើការ​ចរចា​ឡើង​វិញ​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។

កងទ័ព​កូរ៉េ​ខាងត្បូង​ធ្លាប់​រៀបរាប់ ពី​ការ​បាញ់​មី​ស៊ីល​ថ្មី​របស់​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០​កញ្ញា ចេញពី​ភាគ​កណ្ដាល​កូរ៉េ​ខាងជើង​។ មី​ស៊ី​ល​ទាំង​២​គ្រាប់​នោះ​បាន​ហោះហើរ ក្នុង​ចម្ងាយ​ប្រមាណ​ជា​៣៣០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​រៀបរាប់​ថា លោក​គី​ម​ជុង​អ៊ុ​ន​បាន​ចុះ​ទៅ​ដឹកនាំ​ផ្ទាល់​លើ​ទីលាន​សាកល្បង សំដៅ​ស្ទង់​មើល​កម្លាំង​របស់​មី​ស៊ី​ល​នោះ​សម្រាប់​យក​ទៅ​ដាក់​ពង្រាយ​។ KCNA​គូសបញ្ជាក់​ទៀត​ថា នឹង​មានការ​សាកល្បង​ថ្មី​ទៀត​ត្រូវ​បាន​គ្រោង​ធ្វើ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ