ចាន់ រតនា ទទូច​ឱ្យ​មានការ​លើក​ទឹក​ចិត្ត​​អ្នក​​ប្រដាល់


រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ជំហរ​នៅ​តែ​បន្ត​ការ​ប្រកួត​នោះ កីឡាករ ចាន់ រតនា ហាក់​មាន​បំណង​ឲ្យ​មានការ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ប្រដាល់​ដែល​មាន​ស្នាដៃ ដើម្បី​ជំរុញ​ទឹកចិត្ត​ឲ្យ​នៅ​តែ​មាន​កម្លាំង​ប្រកួត​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ចាន់ រតនា បាន​ទទូច​បែប​នេះ បន្ទាប់​ពី​កត់​សម្គាល់​ថា កីឡាករ​ប្រដាល់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​រាប់​មិន​អស់ ហាក់​មិនសូវ​មាន​ការ​យកចិត្ត​ទុក​ដាក់ ដោយ​បណ្ដោយ​ឲ្យ​កីឡាករ​ទាំងនោះ​ធ្លាក់ខ្លួន​នៅ​ពេល​បាត់​មុខ ។ ទោះជា​យ៉ាងណា គេ​មិន​បាន​ឲ្យ​ដឹង​ពី​បំណង​ចង់​ឲ្យ​មានការ​យកចិត្ត​ទុក​បែប​ណា​នោះ​ទេ ចំពោះ​កីឡាករ​ដែល​មាន​ស្នាដៃ​ទាំងនោះ ។

ចាន់ រតនា អះអាង​ថា មក​ទល់​នឹង​អាយុ​៣៣​ឆ្នាំ​នា​ពេល​នេះ រូបគេ​កាន់តែ​ជក់ចិត្ត​នឹង​អាជីព​ប្រដាល់ ជា​ពិសេស​បន្ទាប់​ពី​មានឱកាស​វាយ​កី ឡាករ​បរទេស​ខ្លាំង​ៗ ដែល​អាច​ឲ្យ​កាន់តែ​ទទួល​បទ​ពិសោធន៍ ។ គេ​ចាប់ផ្ដើម​បំភ្លេច​ការ​ប្រដាល់​លើ​សង្វៀន​សេរី ប៉ុន្តែ​កាន់តែ​ចង់​ឡើង​ប្រកួត​លើ​សង្វៀន​ប្រដាល់​ដាក់​ទ្រុង ដោយសារ​តែ​តម្លៃ​ខ្លួន​ក៏​បាន​ខ្ពស់ ហើយ​ការ​ប្រកួត​ម្ដង​ៗ​ក៏​មានការ​ចាប់អារម្មណ៍ ។

ម្យ៉ាង មក​ពី​រូបគេ​យល់​ថា​គូប្រកួត​ដែល​រូប​គេ​ឡើង​ប្រកួត​ជាមួយ សុទ្ធតែ​មាន​ថ្វីដៃ​និង​សមត្ថភាព ដែល​រូបគេ​ត្រូវ​តែ​បន្ត​ការ​ប្រកួត​នៅ​លើ​សង្វៀន​ដាក់​ទ្រុង​ឲ្យ​ខ្លាំង ។ ទោះជា​យ៉ាងណា ចាន់ រតនា បាន​បង្ហាញ​អារម្មណ៍​តូចចិត្ត​នៅ​ពេល​ឃើញ​កីឡាករ​ប្រទេស​នានា​ដែល​រូបគេ​បាន​ជួប សុទ្ធតែ​មានការ​យក​ចិត្ត​ទុក​ពី​ប្រទេស​របស់​គេ មាន​ជីវភាព​ល្អ​ប្រសើរ ខណៈ​ដែល​កីឡាករ​ប្រដាល់​នៅ​កម្ពុជា​មាន​តែ​អ្នក​ឈ្នះ​មេដាយ​ពី​អន្តរជាតិ​ទេ​ទើប​ទទួល​បានការ​យកចិត្តទុកដាក់ ។ ប៉ុន្តែ​បើ​គ្រាន់តែ​មាន​ស្នាដៃ​តែ​គ្មាន​មេដាយ គឺ​មិន​មានការ​យក​ចិត្ត​ទុកដាក់​ណាមួយ​នោះ​ទេ ។

រូបគេ​ចង់​ឃើញ​កីឡាករ​ក្នុងស្រុក​មាន​តម្លៃ​ខ្លួន​ខ្ពស់ មានការ​ចាប់អារម្មណ៍​ហៅ​ថត​ស្ព​ត ឬ មានការ​ជ្រោមជ្រែង​ពី​ក្រុម​ហ៊ុ​ន​ឯកជន ដើម្បី​កែ​ប្រែ​ស្ថានភាព​រស់នៅ​របស់​កីឡាករ​ដែល​មាន​ស្នាដៃ​ទាំងនោះ ឲ្យ​មាន​កម្រិត​ល្អ​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​ដែល​កីឡាករ​ណា​ម្នាក់​បាន​កសាង​។ រូបគេ​មិន​ចង់​ឮ​កីឡាករ​រ​អ៑ូ​ពី​ជីវភាព​នោះ​ទេ ហើយ​ក៏​រឹតតែ​មិន​ចង់​ឃើញ​កីឡាករ​ធ្លាក់ខ្លួន​នៅ​ពេល​មិន​មានការ​ប្រកួត ឬ​លែង​បាន​ឡើង​សង្វៀន​ទៀត ។

ជាមួយ​នេះ ចាន់ រតនា ក៏​បាន​អំពាវនាវ​ដល់​កីឡាករ​គ្រប់​រូប ជា​ពិសេស​អ្នកមាន​ទីផ្សារ​ហើយ ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ល្អ ដើម្បី​រក្សា​ក្រេ​ឌី​ត​ខ្លួនឯង​ផង​ដែរ ។ កីឡាករ​ជា​ច្រើន​បណ្ដោយ​ខ្លួន​ឲ្យ​បាក់កម្លាំង ប៉ុន្តែ​បើ​មានការ​យកចិត្តទុកដាក់ ក៏​ប្រហែលជា​ល្អ​ប្រសើរ​ជាង​នេះ​ដែរ ។

ម្ចាស់​ក្លិប​សិល្បៈ​រូប​នេះ​បន្ត​ថា កីឡាករ​ស្រុក​ខ្មែរ ប្រសិនបើ​ប្រកួត​បាន​តម្លៃ​ខ្លួន​ខ្ពស់ ហើយ​មាន​ការ​យកចិត្ត​ទុក​ពី​ក្រុម​ហ៑​ុ​ន​ឯកជន​រាល់ពេល​ឡើង​សង្វៀន ឬ​មាន​ប្រាក់ខែ មិនដឹង​ជា​ល្អ​យ៉ាង​ណា​ទេ ។ នៅ​ប្រទេស​គេ បើ​បាន​តម្លៃ​ខ្លួន​ដូច​កីឡាករ​ស្រុក​ខ្មែរ ក៏​មិន​ប្រាកដ​ថា​បាន​ល្អ​ដូច​កីឡា​ករ​នៅ​កម្ពុជា​ផង ។

ជាមួយ​ឱកាស​ទទួល​បាន​លទ្ធផល​ឈ្នះ​៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ ONE Cham
pionship ចាន់ រតនា បង្ហើប​ពី​គម្រោង​ទៅ​ថ្ងៃ​មុខ​ថា កាលពីមុន​រូបគេ​ចង់​ឡើង​សង្វៀន FC
ព្រោះតែ​ចង់​ប្រកួត​ជាមួយ​ដៃគូ​ដែល​ធ្លាប់​បំបាក់​មុខតែ​ម្យ៉ាង ហើយ​គិត​ថាបើ​បាន​ប៉ះ​គ្នា​អស់ចិត្ត​ ហើយ ។ ប៉ុន្តែ​ឥឡូវ​រូបគេ​បោះបង់​ជំហរ​នោះ​ចោល​ដោយ​អត់​ខ្វល់​ថា ត្រូវ​ជួប​អ្នក​ណា​ឡើយ សំខាន់​ឲ្យ​តែ​ខាង ONE Championship គេ​រៀបចំ​ឲ្យ​គឺ​ទទួល​ទាំងអស់ ដោយសារ​រូបគេ​កាន់
​តែ​ជក់ចិត្ត​ខ្លាំង​នឹង​អាជីព​មួយ​នេះ ។ រូបគេ​ឥឡូវ​លែង​គិត​ពី​រឿង​លទ្ធផល​ចាញ់​ឬ​ឈ្នះ​ហើយ សំខាន់​ឲ្យ​តែ​បាន​ឡើង​ប្រកួត គឺ​សប្បាយចិត្ត ព្រោះ​បាន​បញ្ចេញ​សមត្ថភាព​កុំ​ឲ្យ​ស្ទក់​សរសៃ​។

ចាន់ រតនា បន្ត​ថា តាំងពី​អាយុ​ជាង​៣០ ឆ្នាំ​មក រូបគេ​ចាប់ផ្ដើម​ស្រឡាញ់​អាជីព​ប្រដាល់​កាន់តែ​ខ្លាំង និង​ប្រកាស​ថា នឹង​ប្រឡូក​ការ​ងារ​នេះ​ឲ្យ​កាន់តែ​សកម្ម ។ រូបគេ​នឹង​មិន​បណ្ដោយ​ឲ្យ​ធ្លាក់ដៃ​ទេ ដោយសារ​តែ​អ្នក​រៀបចំ​ការ​ប្រកួត One FC ឧស្សាហ៍​ដាក់​ឲ្យ​ប្រកួត​ស្របគ្នា​ដែល​រូបគេ​ក៏​មាន​តួនាទី​ជា​គ្រូបង្វឹក​ដែល​មិន​ចោលការ​ហ្វឹកហាត់ ។

ចាន់ រតនា និយាយ​ថា « រឿង​សំខាន់ សម្រាប់​ខ្ញុំ​នៅ​ក្នុង​ពេល​នេះ គឺ​ប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជាង មុន ដោយ​ចាត់​ទុក​ថា អាយុ​មិនមែន​ជា​ឧបសគ្គ នោះ​ទេ ។ «​ទោះ​ចាញ់​ឬ​ឈ្នះ​ពេល​ប្រកួត​ខាង​មុខ មិនមែន​ជា​បញ្ហា ខ្ញុំ​ក៏​អស់ចិត្ត​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​តំណាង​ឲ្យ​កម្ពុជា​» ។

គួរ​បញ្ជាក់​ថា ចាន់ រតនា ទទួល​បាន​ជ័យជម្នះ​៧​ដង​ក្នុង​ការ​បង្ហាញខ្លួន​១០​ដង​នៅ​សង្វៀន អន្តរ​ជាតិ ONE Championship កន្លង​មក ។ អ្វី​ដែល​អស្ចារ្យ​ក្នុង​ពិភព​គុន​ចម្រុះ​នោះ​គឺ ឈ្នះ​៣ លើក​ចុង​ក្រោយ​ជាប់​គ្នា និង​បង្កើត​ប្រវត្តិសាស្ត្រ ថ្មី​ក្នុង​ចំណោម​កីឡាករ​វ័យ​ច្រើន​ដូច​រូបគេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ