បុរស​ពិការ​ម្នាក់​ត្រូវ​ប្រពន្ធ​កូន​បោះបង់​ចោលរ​ស់ទាំង​ត្រដរ​រើស​អេ​ត​ចាយ​ចិញ្ចឹមជីវិត​(​មាន​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​កាសែត និង​គេហទំព័រ​កោះសន្តិភាព​បាន​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​នេះ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ មាន​សប្បុរសជន​ម្នាក់​រស់នៅ​ឯ​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​១០០០០០​រៀល ដល់​បុរស​ឯកោ​កំសត់​ម្នាក់ ខណ​:​យកដៃ​រុញ​រទេះ​រើស​សំរាម​ដែល​គេ​បោះចោល​តាម​ដងផ្លូវ​ដាក់​ក្នុង​កា​រ៉ុ​ង ដើម្បី​ផ្សំគ្នា​ទុក​លក់​អេ​ត​ចាយ​យក​ប្រាក់​ទិញ​អាហារ​ចិញ្ចឹមជីវិត ។

សូម​បញ្ជាក់​ថា បុរស​ពិការ​ជើង​ទាំង​សងខាង​ទុគ៌ត​ម្នាក់​ឈ្មោះ ទូច វ​ណ្ណា អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត នៅ​ភូមិ​អូរ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ប្រពន្ធ​ឈ្មោះ ហុ​ន ហៀ​ង អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ដុំ ឃុំ​ពាម​រក៍ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយ​បាន​រៀប​ការ​ជា​ប្តី​ប្រពន្ធ ផ្លាស់​លំនៅ​ទៅ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បង្កើត​បានកូន​ម្នាក់​ឈ្មោះ ផង់ សុ​ផានិត ភេទ​ស្រី អាយុ​៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ម្នាក់ឯង ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោក​ទូច វ​ណ្ណា បាន​ត្រេកអរ​យ៉ាង​ខ្លាំង​ស្ទើរ​ស្រក់​ទឹកភ្នែក ខណ​:​ទទួល​អំណោយ​ថវិកា​ចំនួន​១០០០០០​រៀល​ពី​សប្បុរសជន​ម្នាក់​ឈ្មោះ សេង គី រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គាត់​ក៏​បាន​ជូនពរ​ឱ្យ​ម្ចាស់​ជំនួយ​ទទួល​បាន​នូវ​កុសលផល​បុណ្យ​កាន់តែ​ច្រើន​ហូរហៀ​បន្ថែម​ទៀត ហើយ​ជា​ពិសេស​ឱ្យ​បាន​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​សុខសាន្ត​កុំឱ្យ​ស្គាល់​អត់ឃ្លាន​អ្វី​ឡើយ ។

លោក​បន្ត​ទៀត​ថា ថវិកា​នេះ​ពិតជា​ច្រើន​ខ្លាំង​ណាស់​សម្រាប់​រូប​គាត់​ដែល​ជា​ជន​ពិការ បើ​ទោះបីជា​គាត់​ខិតខំ​ប្រឹងរក​១​ជីវិត​ក៏​មិន​បាន​ដែរ ព្រោះ​រាល់ថ្ងៃ​រុញ​រទេះ​រក​សម្បក​ដប​លក់​អេ​ត​ចាយ​បាន​ត្រឹមតែ​៣០០០​ទៅ​៥០០០​រៀល​ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ ។

ចំណែក​លោក ស្វាយ ហឿ​ន អនុ​ភូមិ​អូរ​រអិល​ជំនួស​ឱ្យ​បុរស​ជន​ពិការ​ក៏​សូម​ត្រេកអរ​ជំនួស និង​សូម​ឱ្យ​ម្ចាស់​ជំនួយ​ទទួល​បាន​នូវ​បុណ្យ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ម្ចាស់​ជំនួយ​ដែល​បាន​ចែករំលែក​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដល់​ជន​ក្រីក្រ ជា​ពិសេស គឺ​បុរស​ខាងលើ​ដែល​ធ្លាក់ខ្លួន​ពិការ ហើយ​ត្រូវ​ប្រពន្ធ​រត់​ចោល​ដោយ​គ្មាន​ក្តី​អាឡោះអាល័យ ។

លោក​បន្ត​ទៀត​ថា នៅ​តែ​បន្តិចទៀត​ខាង​ម្ចាស់ផ្ទះ និង​ដី​គេ​លក់​ឱ្យ​ឈ្មួញ ដូច្នេះ​គាត់​ក៏​គ្មាន​កន្លែង​អ្វី​ស្នាក់​នៅ​បន្ត​ទៀត​ដែរ មិនដឹង​ជា​ទៅ​រក​កន្លែង​ណា​បាន​ជ្រកកោន​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ