របួស​ធ្វើ​ស៊ី ធ្វើ​ឱ្យ Messi ដេក​មើល Barcelona ប្រកួត


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi មិន​មានឈ្មោះ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Valencia ទេ ហើយ​អាច​នឹង​មិន​បាន​ប្រកួត​បើក​ឆាក Champions League ទៀត​ផង ព្រោះតែ​របួស​ទាមទារ​ពេល​យូរ​ក្នុង​ការ​ជា​សះស្បើយ ជាង​ការ​រំពឹង​ទុក​។

កីឡាករ​អាយុ​៣២​ឆ្នាំ មិន​ទាន់​បាន​ចូល​ប្រកួត​វិញ​ដោយសារ​តែ គេ​ត្រូវ​សម្រាក​ព្យាបាល​របួស​កំភួនជើង ដែល​បង្ក​ឡើង​នៅ​ពេល​មុន​ចូល​រដូវ​កាល​ថ្មី ។ Barcelona កំពុង​តែ​ព្យាយាម​យ៉ាង​លំបាក​ពេល​ដែល​គ្មាន​វត្តមាន​របស់ Messi នៅ​ក្នុង​ការ​ប្រកួត ដែល​ទើបតែ​ឈ្នះ​មួយ​ប្រកួត ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​ប្រាំបី ដែល Messi មិន​បាន​ចូល​លេង ។ គេ​ទើបតែ​បាន​បួន​ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​បើក​ឆាក​បី​ប្រកួត​។

គ្រូបង្វឹក Ernesto Valverde បាន​បង្ហើប​ថា ម្ចាស់​ពាន Ballon d’Or ទាំង​ប្រាំ​លើក អាច​នឹង​ចូល​ប្រកួត​វិញ​ក្រោយ​ពេល​សម្រាក​ការ​ប្រកួត​ជម្រើសជាតិ​។ តែ Messi ត្រូវ​ហ្វឹកហាត់​ដាច់​ពី​មិត្ត​រួម​ក្រុម កាលពី​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ ដើម្បី​ឱ្យ​របួស​ឆាប់​ជា​។

សារព័ត៌មាន AS បាន​អះអាង​ថា ខ្សែប្រយុទ្ធ​រូប​នេះ​អាច​នឹង​ត្រូវ​សម្រាក​ព្យាបាល​របួស​យូរ​ជាង​ការ​រំពឹង​ទុក ដែល​ពេល​នេះ​គឺ​មិន​មានឈ្មោះ​ក្នុង​ការ​ប្រកួត​តទល់​នឹង Valencia ទេ​។ នេះ​ក៏​ព្រោះតែ​លោក Valverde មិន​ចង់​យក Messi ទៅ​ប្រថុយ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​អាច​ជា​រដូវ​កាល​ចុង​ក្រោយ​របស់ Messi នៅ Barcelona ដោយសារ​តែ​ក្នុង​កុងត្រា​បាន​ចុះ​ថា គេ​អាច​ចាកចេញ​នៅ​រដូវ​កាល​នេះ​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ