សា​ឡង់​ដឹក​ខ្សាច់​បុក​សសរស្ពាន​ព្រែក​តា​មា​ក់ នៅ​មិន​ទាន់​អាច​យក​ចេញ​បាន


ខេត្ត​កណ្តាល​ ៖ ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បានឱ្យ​​ដឹង​ ​នៅថ្ងៃ​ទី​១២​ កញ្ញា នេះថា អាជ្ញាធរ​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល កំពុង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​ទាញ​យកសា​ឡង់​ដឹក​ខ្សាច់​បុក​សសរស្ពាន​ព្រែក​តា​មា​ក់ ដែល​ពេល​នេះ​ឈាន​ចូល​ថ្ងៃ​ទី​៥ហើយ ដែលសា​ឡង់​ដឹក​ខ្សាច់​មួយ​គ្រឿង នេះ បាន​បើក​ទៅ​បុក​សសរស្ពាន​ព្រែក​តា​មា​ក់ (​សសរ​ទី​៣) កាលពី​រសៀល​ថ្ងៃ​ទី​៨ ​កញ្ញា មកម្ល៉េះ ។ សូមរំលឹកថា៖ មូលហេតុ​ដែល​សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​ជាប់​សសរស្ពាន​ព្រែក​តា​មា​ក់

សាឡង់ដឹកប្រេងនេះបណ្តាល​គាប​ជាប់​នៅ​នឹង​សសរស្ពាន​តែ​ម្តង បង្ក​រការ​ភ្ញាក់ផ្អើល​ដល់​មហាជន និង​ជា
​ច​ម្ង​ល់​ដែល​អាជ្ញាធរ​ឆ្លើយ​ថា​ សា​ឡង់​ដឹក​ខ្សាច់​បើក​បុក​សរសរ​ស្ពាន​ព្រែក​តា​មាក់ ដោយសារ​សា​ឡង់​បូម​ខ្សាច់​ បើក​ចៀស​កា​ប៉ា​ល់​ទេសចរ​ណ៍ តែ​ប្រភព​ព័ត៌មាន​បាន​លួច​បង្ហើប​ថា ដោយសារ​សា​ឡង់​ដឹក​ខ្សាច់ បើក​ៗ​រលត់​កាច់ចង្កូត​អត​់ទាន់ ​។ ពេលហេតុ​ការ​ណ៍ផ្ទុះ​ឡើង​ភ្លាម​ៗ ​អភិបាល​ខេត្តកណ្តាល​ លោក ម៉ៅ ភិ​រុណ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដើម្បី​រក​មធ្យោបាយ​យកសា​ឡង់​ដឹក​ខ្សាច់​នេះ​ចេញពី​សសរស្ពាន​។

គួរបញ្ជាក់ថា ស្ពាន​ព្រែក​តា​មា​ក់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៤០​គ​.​ម ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដល់​កា​រត​ភ្ជាប់​រវាង​ច្រាំង​ខាងកើត និង​ច្រាំង​ខាងលិច​នៃ​ទន្លេមេគង្គ​។ស្ពាន ព្រែក​តា​មា​ក់​មាន​ប្រវែង សរុប​១០៦០​ម៉ែត្រ និង​ទទឹង​ប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹង​ល្បឿន​អតិបរមា ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

​សូមបញ្ជាក់ថាទៀតថា សា​ឡង់​ដែល​បើក​បុក​សសរស្ពាន​ព្រែក​តា​មាក់ មាន​​ម្ចាស់​អាជីវកម្ម​​ឈ្មោះ​ចាន់ ណា ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​17AE1E0 ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ដោយ​បាន​ចេញ​មុខ​មកទទួលខុសត្រូវ​ហើ​យ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។​​​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ