អ្នក​កំពុង​មាន​ស្នាម​ជ្រួញ​នៅ​ថ្ងាស់​មែន​ទេ… ៣​វិធី​ជួយ​​​បំបាត់​បញ្ហា​នេះ​បាន​!!!


វា​ពិតជា​ងាយស្រួល​ណាស់​ក្នុង​ការ​ស្មាន​ដឹង​ថា​អ្នក​អាយុ​ប៉ុន្មាន​តាម​រយៈ​ការ​សម្លឹង​មើល​មុខ​។ យ៉ាងណាមិញ បើសិនជា​អ្នក​កើតជា​បញ្ហា​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​មុខ​ហើយ គេ​ពិតជា​អាច​ស្មាន​ដឹង​ថា​អ្នកមាន​អាយុ​ច្រើន​ប៉ុណ្ណា​ហើយ​ព្រោះ​វា​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​អាយុ​ច្រើន​ជាង​ធម្មតា​។​ចំពោះ​ស្នាម​ជ្រួញ ឬ​ផ្នត់​ៗ​នៅ​លើ​ថ្ងាស់​វិញ ក៏​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ភាព​ចាស់​របស់​មនុស្ស​យើង​ដែរ ទោះបីជា​អាយុ​របស់​យើង​នៅ​ក្មេង​ក៏​ដោយ​។ បើសិនជា​អ្នក​មិន​ចង់​ឲ្យ​ស្នាម​ផ្នត់​ៗ​នៅ​លើ​ថ្ងាស់​នេះ​ឃើញច្បាស់​ទេ ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​បី​យ៉ាង​ដែល​អាច​ជួយ​បំបាត់​បញ្ហា​នេះ​បាន​​។

១-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ វិធីសាស្ត្រ​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​បំបាត់​ស្នាម​ផ្នត់​ៗ​នៅ​លើ​ថ្ងាស់​គឺ​ការ​ញ៉ាំ​ទឹក​ពី ៨ ទៅ​១២​កែវ​ជា​រៀងរាល់ថ្ងៃ​។ ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បែប​នេះ​នឹង​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​កោសិកា​ស្បែ ដើម្បី​កាត់​បន្ថយ​ការ​មើលឃើញ​សញ្ញា​នៃ​ភាព​ចាស់​គ្រប់យ៉ាង​ដែរ​។ ការ​ញ៉ាំ​ទឹក​ច្រើន​ក៏​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​ថែម​ទៀត​។

២-លាបទឹក​ក្រូចឆ្មា ៖ ហេតុផល​មួយ​ដែល​នាំ​ឲ្យ​មាន​ស្នាម​ផ្នត់​ៗ​ច្រើន​នៅ​លើ​ថ្ងាស់​ដោយសារ​តែ​ការ​ថយ​ចុះ​របស់​សារធាតុ​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជំរុញ​ដល់​ការ​ផលិត​សារធាតុ​នេះ​ឡើង​វិញ​គឺ​ការ​ញ៉ាំ​វីតាមីន C ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មា​ស្រស់​ៗ​នៅ​លើ​ស្នាម​ផ្នត់​ៗ​នៅ​ថ្ងាស់​តែ​ប៉ុណ្ណោះ​។

៣-ប្រើ​ទឹក​ត្រសក់​ម៉ាស្សា ៖ ប្រភព​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​នៃ​វីតាមីន C គឺ​មាន​ក្នុង​ត្រសក់​ដែរ​។ ចូរ​ចឹ​ត​ត្រសក់​ជា​ចំណិត​តូច​ៗ ហើយ​កិន​វា​យក​ទឹក​។ ចូរ​យក​ទឹក​របស់​វា​រក្សា​ទុក​ក្នុង​ទូរ​ទឹកកក​សិន បន្ទាប់​មក​យក​វា​លាប​នៅ​លើ​ថ្ងាស់​នៅ​ពេល​ថ្ងៃ ឬ​យប់​ក៏​បាន​ដែរ​ដើម្បី​បំបាត់​ស្នាម​ផ្នត់​ៗ​លើ​ថ្ងាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ