ការ​ពិត​មួយ​ចំនួន​អំពី​លិង្គ​បុរស ដែល​មនុស្ស​ភាគ​ច្រើន​មិនដឹង (18+)


មាន​សំណួរ​មួយ​ចំនួន​ដែល​តែងតែ​ត្រូវ​បាន​បុរស​ៗ​សួរ​ជា​ញឹកញាប់ ថា តើ​ទំហំ​របស់​លិង្គ​មាន​បញ្ហា​អ្វី​ចោទ​ចំពោះ​ជីវិត​រស់នៅ​បុរស​ដែរ​ទេ? ទាក់​ទឹ​ន​នឹង​ករណី​បែប​នេះ រាង​កាយ​របស់​មនុស្ស​ប្រុស​មាន​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន ហើយ​ក្នុង​នោះ​បញ្ហា​ទំហំ​របស់​លិង្គ​គឺជា​រឿង​ញឹកញាប់​មួយ​ដែល​បុរស​គ្រប់​រូប​តែងតែ​ចង់​ដឹង​ការ​ពិត​របស់​វា ក្នុង​គោលបំណង​ចង់​ឲ្យ​ការ​រួម​ភេទ​មាន​ភាព​កាន់តែ​ប្រសើរ និង​រីករាយ​ជាង​មុន​។​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​លក្ខណៈ​ពិតប្រាកដ​មួយ​ចំនួន​អំពី​លិង្គ​មនុស្ស​ប្រុស​៖

១-លិង្គ​ដែល​ឡើង​រឹង ជា​មធ្យម​គឺ​ប្រវែង ១២, ៥​សង់ទីម៉ែត្រ និង​មុខកាត់ ៣,៨១​សង់ទីម៉ែត្រ

២-កាលណារ​វ​ង្វា​ស់ទំ​ហំ​លិង្គ​កាន់តែ​ធំ នឹង​ធ្វើ​ឲ្យ​វា​មានការ​ភ្ញោ​ច​ដល់​សេរ​របស់​ស្ត្រី​ក្នុង​ពេល​រួម​ភេទ​កាន់តែ​ច្រើន ហើយ​ក៏​ជួយ​ដល់​ស្ត្រី​ទទួល​បានការ​ឈាន​ដល់​ចំណុចកំពូល​កាន់តែ​ស្រួល​ដែរ។

៣– មនុស្ស​ស្រី​តែង​ប្រាថ្នា​បុរស​ដែល​មាន​លិង្គ​សម​ស្រប ឬ​មាន​សមាមាត្រ​ត្រូវ​គ្នា​នឹង​រាង​កាយ ព្រោះ​វា​គឺជា​បង្ហាញ​អំពី​ទំនុកចិត្ត ការ​រីករាយ​ផ្ទាល់ខ្លួន និង​ការ​ទាក់ទាញ​ខាង​ផ្លូវភេទ​របស់​បុរស​ម្នាក់​នោះ​តែ​ម្តង​។

៤- ការ​សិក្សា​ក្នុង​សារព័ត៌មាន Journal of Sexual Medicine កាលពី​ឆ្នាំ ២០១៣ រក​ឃើញ​ថា បុរស​៣០​ភាគរយ ដែល​មាន​លិង្គ​ធំ ឬ​វែង​ជា​ទំហំ​លិង្គ​ជា​មធ្យម​ខាងលើ​ឃើញ​ថា​មិន​សប្បាយចិត្ត​ចំពោះ​ធម្មជាតិ​របស់​ខ្លួន​ឡើយ​។

៥- ប្រទេស​ដែល​មានការ​វះកាត់​ដើម្បី​ពង្រីក​ទំហំ​លិង្គ​ច្រើន​បំផុត​នោះ​គឺ​ប្រទេស​អា​ឡឺ​ម៉​ង់

៦- មធ្យោ​បាយ​ដើម្បី​ពង្រីក​ទំហំ​លិង្គ​កាន់តែ​ធំ និង​វែង​ជាង​មុន​គឺ ការ​សម្រក​ទម្ងន់​។ រឿង​នេះ​ដោយសារ​តែ​កាលណា​មនុស្ស​ប្រុស​ដែល​ធាត់​គឺ​ជាតិ​ខ្លាញ់​នៅ​ក្បាលពោះ​ខាងក្រោម​រីក​កប់​គល់​របស់​លិង្គ​។ តែ​បើសិនជា​ស្រក​ទម្ងន់​ហើយ វា​នឹង​ធ្វើ​ឲ្យ​គេ​មើលឃើញ​លិង្គ​កាន់តែ​វែង និង​ធំ​ជាង​មុន​ទៅ​វិញ​។

៧- លិង្គ​មនុស្ស​ប្រុស​ដែល​ខ្ទើយ​ៗ​ច្រើន​តែ​ធំ​ជាង និង​វែង​ជាង​បុរស​ពេញ​លក្ខណៈ ហើយ​រឿង​នេះ​អាច​ដោយសារ​តែ​អ័រម៉ូន​របស់​គេ​កាលពី​នៅ​ក្នុង​ពោះ​ម្តាយ​ដែល​អាច​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ និង​ទំហំ​របស់​លិង្គ​តែ​ម្តង​។

៨- យើង​មិន​អាច​ប៉ាន់ស្មាន​ទំហំ​លិង្គ​របស់​មនុស្ស​ប្រុស​ដោយ​មិន​បានឃើញ​លិង្គ​របស់​គេ​ឡើយ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ទំហំ​លិង្គ​របស់​មនុស្ស​ប្រុស​ទៅ​នឹង​ទំហំ​ជើង ច្រមុះ មេដៃ ស្លឹកត្រចៀក និង​ច​ង្អុ​រ​ដៃ​ក៏​ដោយ​។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា បុរស​ដែល​មាន​កំប៉េះ​គូថ​ធំ​ច្រើន​តែ​មាន​លិង្គ​វែង​ជាង​បុរស​ដែល​មាន​កំប៉េះ​គូថ​តូច​ៗ ប៉ុន្តែ​ប្រវែង​លិង្គ​គឺ​គ្មាន​អ្វី​ទាក់ទង​នឹង​រាង​កាយ​ផ្សេង​ទៀត​ឡើយ (​ប្រភព​​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ