ខ្យង​ខ្មែរ​ត្រូវប៉ាន់​ដោយសារ​តម្រូវការ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​វៀតណាម(មានវីដេអូ)


ខេត្តកណ្តាល ៖ ខ្យង​ខ្មែរ​គ្រប់​ប្រភេទ​បាន​កំពុង​តែ​មាន​ហាងឆេង ពិសេស​នោះ​ត្រូវប៉ាន់​សម្រាប់​ធ្វើ​ម្ហូប​នៅ​តាម​ហាង ឬ​ភោជនីយដ្ឋាន​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា ។ បើ​យើង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ដោយ​ឆ្លងកាត់​រង្វង់​មូល​តា​ខ្មៅ​ចុះ​តាម​ផ្លូវជាតិ​លេខ​២១​ប្រមាណ​១០​គីឡូម៉ែត្រ​យើង​នឹង​ឃើញ​កន្លែង​លក់​ខ្យង​ខ្មែរ​មាន​ទាំង​ខ្យង​គូថ​ស្រួច និង​ខ្យង​គូថ​ទាល​ដាក់​លក់​ទាំង​ចានដែក អម​សងខាង​ផ្លូវ ។

អ្នកស្រី ផល្លា ជា​អ្នកលក់​ខ្យង​នៅ​ភូមិ​ព្រែ​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ខ្យង​ឆ្នាំ​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​កន្លង​មក​ព្រោះថា នៅ​តាម​ហាង ឬ​ភោ​ជនី​ដ្ឋា​ន​បាន​កុំ​ម្មង់ ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ដោយសារ​ឥឡូវ​ភ្ញៀ​ង ។ គាត់​និយាយ​បន្ត​ថា គាត់​ទិញ​យក​មក​លក់​នោះ គឺ​បាន​មក​ពី​ក្មេង​ៗ​នៅ​ក្នុងភូមិរ​កមក​ពី​បឹង​នៅ​ជិត​ភូមិ ដោយ​មួយ​គីឡូក្រាម​ទិញ​ចូល​៦០០០ ឬ​៧៥០០​រៀល ។ គាត់​ទិញ​បាន​ប្រមាណ​៣០​គីឡូ ឬ​លើស​ពី​នេះ​ក៏​មាន​ក្នុង​មួយ​ថ្ងៃ ។

គាត់​អោយ​ដឹង​ថា គាត់​លក់ដាច់​ព្រោះ​មាន​ម៉ូយ​ត្រូវ​យក​ទៅ​អាំង​លក់​ច្រើន ។ ខ្យង​ដែល​លក់ បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ខុស​គ្នា​តាម​ទំហំ​ខ្យង ដោយ​ខ្យង​តូច​៧៥០០​រៀល ហើយ​ខ្យង​ធំ​៨៥០០​រៀល​ក្នុង​មួយ​គីឡូ ក្រាម ។ ខ្យង​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ស៊ុប​ខ្យង អា​ម៉ុ​ក ឆា​គ្រឿង ឆា​កៅ្ត ឬ​ចំហុយ​ជ្រលក់​ទឹកត្រី​ជាដើម ។

គាត់​និយាយ​ថា ខ្យង​ឡើងថ្លៃ​ដោយសារ​តាម​ហាង​គេ​ត្រូវការ​ច្រើន​ពេក ។ បើ​ពេល​ខែ​គោក​អត់ សូវ​មាន​ខ្យង​វិញ​ឡាន​មក​ច្រើន​ដោយ​មាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង ឲ្យ​តែ​ទុក​ឲ្យ ។ យើង​មិនដឹង​ទៅ​រក​ទីណា​បាន បើ​បឹង​ត្រពាំង​រីង​អស់ហើយ​» ។

បងស្រី​ថា នៅ​រដូវប្រាំង ឬ​ខែ​គោក ខ្យង​បាន​យក​មក​ពី​ខេត្តកំពង់ឆ្នាំង តែបើ​ខេត្ត​កំពង់​ឆ្នាំ​អត់​មាន ឬ​អត់​មាន​ខ្យង​លក់​ទេ ។ បងស្រី​ថា នៅ​ខ្យង​នៅ​បឹង​ក្រោយ​ផ្ទះ​មាន​តែ​រដូវ​ទឹក​ឡើង​មួយ រយៈពេល​ប៉ុណ្ណោះ ។ អ្នកស្រី ផល្លា និយាយ​ថា គាត់​អាច​រក​ចំណូល​បាន​ពី​២០​ម៉ឺន​ទៅ​ជាង​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។

ចំណែង​អ្នកស្រី​ម៉ៅ​ជា​អ្នកលក់​ខ្យង​ម្នាក់​ទៀត នៅ​ក្នុងភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា គាត់​លក់​បាន ពី​៧០​គីឡូ ទៅ​៨០​គីឡូ ។ បើ​ថ្ងៃ​សៅរ៍​អាទិត្យ​វិញ​លើស​ពី​នេះ​ទៀត​រហូត​ដល់​ជាង​១ ០០​គីឡូ ហើយ​ពេល​ខ្លះ​ម៉ូយ​មក​រក​អត់​មាន​ខ្យង​លក់​ឲ្យ​ក៏​មាន​ផង​ដែរ ។ គាត់​និយាយ​ថា ខ្យង​ដែល​គាត់ លក់​ត្រូវ​បាន​ម៉ូយ​មក​លក់​ឲ្យ​រាល់ថ្ងៃ ។ គាត់​ពន្យល់​ថា ខ្យង​ឡើងថ្លៃ​អាច​ដោយសារ​តែ​ខ្យង​ខ្មែរ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​លក់​នៅ​វៀតណាម​ផង​ដែរ ។ គាត់​និយាយ​ថា គាត់​លក់​បាន​ប្រាក់​មិន​ទៀងទាត់​នោះ​ទេ ពេល ខ្លះ​បា ន​ពី​២០​ម៉ឺន​រៀល​ទៅ​៥០​ម៉ឺន​រៀល​ទាំង​ដើម​ទាំង​ចុង ។ គាត់​បាន​ចំណេញ​ចន្លោះ​ពី​៣​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល ឬ​លើស​ពី​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ