ឡូយ​ខ​ប់​! លេង​សុទ្ធតែ​ចែក​រថយន្ត​ស៊េរី​​ទំនើប​ៗ​ជូន​សមាជិក​ពិតជា​មិន​ធម្មតា​​ឡើយ​!


រាជធានី​ភ្នំពេញ​៖ ពិតជា​មិនធម្មតា និង​រំភើប​ជួស​សម្រាប់​បុគ្គលិក​របស់ ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ កម្ពុជា (RF3 Word Cambodia) ដែល​ថ្មី​ៗ​នេះ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បាន​ផ្តល់​នូវ​កាដូ​ដ៏​អស្ចារ្យ​នឹក​ស្មាន​មិន​ដល់ ឡូយ​ខ​ប់​សេរី​តែ​ម្តង ។

ជាក់ស្តែង​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ កម្ពុជា បាន​រៀបចំ​កម្មវិធី​មួយ​ឈ្មោះ​ថា Thank You Rf3 World 2nd ដែល​ជា​ពិធីជប់លៀង​ដ៏​ធំ​ចែក​រង្វាន់​រថយន្ត​ទំនើប​៩​គ្រឿង ជូន​សមាជិក​៩​រូប ក្រោម​​វត្តមាន​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដើម្បី​ធ្វើ​ជា​សាក្សី ដែល​ការ​ផ្តល់​ជា​រង្វាន់​នូវ​រថយន្ត​ស៊េរី​ទំនើប​ដល់​បុគ្គលិក ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ និង​មាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។

លោក វណ្ណ សុភា​នោ អគ្គនាយក​ក្រុមហ៊ុន​អ​អេ​ហ្វ​៣​វើ​ល​ដ៍ ខេ​ម​បូ​ឌា បាន​ថ្លែង​ក្នុង​ពិធី​អបអរ​កម្ម​វិធី Thank You Rf3 World 2nd កាលពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​អគារ ព្រៀ​ម​មៀរ​សែន​សុខ ឱ្យ​ដឹង​ថា ក្នុង​រាត្រី​ដ៏​ថ្លៃថ្លា និង​ប្រកបដោយ​កិត្តិយស​នេះ ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ ដោយ​មើល​ពិនិត្យ និង ធ្វើ​តាម​ការ​សន្យា​នៃ​ផែន​ការណ៍​របស់​ក្រុមហ៊ុន​លោក​ធ្វើការ​ចែក​រង្វាន់​ជា​ច្រើន​មាន​ដូច​ជា រថយន្ត​០៩​គ្រឿង ទូរ​ស័ព្ទ​ទំនើប​០៩​គ្រឿង កុំព្យូទ័រ​៩​គ្រឿង និង គ្រី​ម Firmax3 ៩​ប្រអប់ O2max3 ៩​ប្រអប់ ជូន​ដល់​សមាជិក​ដែល​ជោគជ័យ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន និង លើកទឹកចិត្ត​បន្ត​ជា​តំណាង​ចែកចាយ​ទៅ​មុខ ក្នុង​ស្មារតី​ផ្តល់​សេវាកម្ម​ថែ​ទាំង​សុខភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​ភាពល្អ​ប្រសើរ រីក​ចម្រើន និង​មាន​សុភមង្គល​។

លោក វណ្ណ សុភា​នោ បាន​និយាយ​ថា «​ខ្ញុំ​សូម​បញ្ជាក់​ទៀត​ថា ផលិតផល​គ្រី​ម Firmax3 ស៊ី​រ៉ូ​ម O2max3 របស់​ក្រុមហ៊ុន អ​អេ​ហ្វ​៣​វើ​ល​ដ៍ យើងខ្ញុំ​មិន​ត្រឹមតែ​ទទួល ស្គាល់​ពី​ការ​អនុញ្ញាត​ចរា​ចរណ៍​ក្នុង​ប្រទេស​កម្ពុជា ពី​ក្រសួងសុខាភិបាល ឡើយ គឺ​ទទួល​បាន​ពានរង្វាន់​ឆ្នើម​នៃ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ល្អ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​រយៈ​២​ឆ្នាំ និង ទទួល​បាន​លិខិត​សរសើរ​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​»​។

ជាមួយ​គ្នា​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មៀ​ច សុ​ផា​ន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែង​ការ​អបអរ​ថា គណៈ​កម្មាធិការ​សូម​គាំទ្រ និង​ស្វាគមន៍​ដល់​ក្រុមហ៊ុន RF3 Word Cambodia អន្តរជាតិ​រាល់​អំពើ​ស្រប​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចូលរួម​ចំណែក​លើ​វិស័យ​ធុរកិច្ច​ចំពោះ​ផលិតផល​គ្រឿងសម្អាង ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ សុខភាព​បញ្ញា​ស្មារតី សុខ មា​ល​ភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជា​រួម​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ