ជំនឿ​ដើមអំពិលនេះ​ដ៏ស័ក្តិសិទ្ធិ…​ដោយ​សារ​​​កើតហេតុការណ៍​យ៉ាងជាក់ស្តែង​​​


ខេត្តកណ្តាល​ ៖ បើយើងធ្វើដំណើរ​លើផ្លូវជាតិលេខ២១ នោះយើងនឹងឃើញ​ដើម​អំពិលដ៏ធំខ្ពស់ស្កឹមស្កៃ​មួយ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំហើយ ស្ថិតចំណុច​ជាប់​ផ្ផ្លូវ​កោង នៅ​ក្នុងភូមិ​ព្រែក​អុងប៉ាង ឃំ​ុ​ទឹក​វិល​ស្រុក​ស្អាង ហើយអ្នក​ភូមិ​ក៏​មាន​ជំនឿស័ក្តិសិទ្ធិថា មាន​អ្នកតានៅ​ថែរក្សាដើម​អំពិល​នោះ​ ដោយបាន​​នាំ​គ្នា​​​បន់ស្រន់ ព្រោះតែ​ពូកែ​សក្ដិ​សិទ្ធ​ិបំផុត ​ក្នុងនោះ​​សូម្បី​តែ​ក្រុម​ហ៑​ុ​ន​ធ្វើ​ផ្លូវជាតិ​មិន​ហ៊ាន​ប៉ះពាល់​ទីនោះ​ផង​ដែរ​។

ជួបជាមួយកោះសន្តិភាព លោកតា​​ហេង ញ៉ា​ញ់ អាយុ​៧៩​ឆ្នាំ ដែល​មាន​ដើម​អំពិលដ៏​​ធំ​នេះ​នៅ​ចំ​ពីមុខ​ផ្ទះ បាន​រៀបរាប់​ប្រាប់ឱ្យដឹង​​ថា ដើម​អំពិល​មួយ​ដើម​នេះ តាំងពី​គាត់​ដឹងក្ដី​មក ឃើញ​ដើមធំ​ទៅ​ហើយ មាន​អាយុលើស​មួយ​រយ​ឆ្នាំ ។

លោកតាបន្តថា បច្ចុប្បន្ន ដើម​វាមាន​ទំហំបីអោបមនុស្ស​ចាស់ និង​នៅ​តែមាន​ស្លឹក​លូត​សាស់​ផ្លែផ្កាល្អធម្មតា ហើយអ្នក​ភូមិតែងតែ​មក​បេះ​ផ្លែហូប​ផង​ដែរ តែ​មិន​ដែល​លក់ដូរ​ទេ ​។ លោកតា​​​ថា ដើម​អំពិល​មួយ​ដើម​នេះ មាន​អ្នកតា​នៅ ទើប​អ្នក​ភូមិ​ហៅ​ថា អ្នកតា​ដើម​អំពិល គង់នៅ ថែរក្សា​អ្នក​ភូមិព្រែក​អុងប៉ាង ។

ដើម​អំពិល​មួយ​ដើម​នេះ មិន​មាន​អ្នក​ណា​ហ៊ានកាប់​មែកដើមទេ សូ​ម្បី​តែ​ក្រុម​ហ៑​ុ​នធ្វើ​ផ្លូវជាតិ ក៏​ធ្វើ​វាងមិន​ហ៊ានប៉ះពាល់​ដែរ ។ លោកតារំលឹកថា កាលពីប្រហែល​១០​ឆ្នាំ​មុន មាន​ក្រុម​ហ៊ុនថៃ បានមកស្ថាបនា​ផ្លូវជាតិ លេខ​២១នេះ​ ដោយបាន​បើក​គ្រឿងចក្រ​មក​ជីក​កកាយ ធ្វើឱ្យ​ដា​ច់ប្ញសដើម​អំពិល ក៏​បណ្ដាល​អោយ ជនជាតិ​ថៃ​ម្នាក់​បាន​ឈឺ​ស្លាប់​ភ្លាម​ៗ​ដែរ ។ ​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានពិស្តារ នឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ