ទឹកធ្លាក់​ឆា​យស​ន្ទ​រ​នឹង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ផ្សងព្រេង​ដ៏​ទាក់ទាញ


រាជធានី​ភ្នំពេញ ៖ តាម​ការ​ផ្តល់​បទ​សម្ភាសន៍​ដោយឡែក​ជាមួយ​កោះសន្តិភាព​នា​ពេល​ថ្មី​ៗ​នេះ លោក សំ ឃឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បាន​បង្ហាញ​នូវ​មោទនភាព​ថា ខេត្ត​របស់​លោក​នឹង​មាន​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នោះ គឺ​ទឹក​ធ្លាក់ស​ន្ទ​រ​តំបន់​រាំង ខ្វាវ ស្ថិត​នៅ​ក្នុង​ភ​មិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ។

លោក សំ ឃឹម បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​រួម​ទាំង​ស្ថាប័ន​ជំនាញ​ទេសចរណ៍​បាន និង​កំពុង​ស្រាវជ្រាវ ដើម្បី​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សំខាន់​ផ្លូវ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់ ឆា​យស​ន្ទ​រ​ព្រោះថា រមណីយដ្ឋាន​ថ្មី​មួយ​នេះ​បាន​រំលិច​ទៅ​ដោយ​ទេសភាព​ដ៏​ស្រស់​ត្រកាល ដែល​កម្រ​ជួប​ប្រទះ​ក្នុង​ពេល​ដែល​ដើមឈើ​ច្រើន​ប្រភេទ​ដុះ​តម្រៀប​គ្នា​តាម​របៀបរៀបរយ ហើយ​មានទឹក​ហូរ​ជ្រែក​តាម​ចន្លោះ​គល់ឈើ ពណ៌​ខៀវស្រងាត់​ថ្លា​ឆ្លុះស្រមោល​ចោល​កាំរស្មី ភ្លឺ​ផ្លេក​មើលទៅ​ត្រជាក់​ភ្នែក​ធូរ​អារម្មណ៍​តែ​ម្តង ។

លោក​ប្រធាន​មន្ទីរ​បាន​អះអាង​ថា ទឹកធ្លាក់​ឆា​យស​ន្ទ​រ​នៃ​តំបន់​រាំង​ខ្វាវ​នោះ​ស្អាត​ណាស់ ហើយ​អាច​និយាយ​ឲ្យ​អស់​ថា ស្អាត​មែនទែន​តែ​ម្តង និង​កម្រ​មាននៅ​ក្នុង​ចំណោម​រមណីយដ្ឋាន​សំខាន់​ៗ​នៅ​កម្ពុជា​យើង ។ លោក​បន្ត​ថា វា​កាន់តែ​ទាក់ទាញ​ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​បែប​ផ្សងព្រេង​ព្រោះថា តំបន់​នោះ​មិន​គ្រាន់តែ​បង្ហាញ​នូវ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បង្កប់​នូវ​រឿងរ៉ាវ​នៃ​ប្រវត្តិសាស្ត្រ​ថែម​ទៀត ។

លោក សំ ឃឹម បាន​ឲ្យ​ដឹង​ថា តាម​ដឹង​តំបន់​នោះ​ត្រូវ​បាន​រក​ឃើញ​តាំងពី​សម័យ​បារាំង​មក​ម្លេះ ហើយ​ក៏​ជា​កន្លែង​សម្រាក​កម្សាន្ត​លំហែកាយ​របស់​ពួក​គេ​ថែម​ទៀត ។ លោក​ថា នៅ​ទីតាំង​នោះ​យើង​បាន​រក​ឃើញ​បង្គោល​ខ្ពស់​ដ៏​ចំណាស់​មួយ​ដែល​សង្ស័យ​ថា ជា​បង្គោល​ទង់ជាតិ​តែ​កំពុង​ស្រាវជ្រាវ​នៅឡើយ ។ លោក​បញ្ជាក់​ថា ទឹកធ្លាក់​ឆា​យស​ន្ទ​រ​នៃ​តំបន់​រាំង​ខ្វាវ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូ​វ​ម៉ែត្រ​ពី​ទីរួមស្រុក​ភ្នំ​ក្រ​វ៉ា​ញ និង​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ ពី​ទីរួមស្រុក​ក្រគរ​នៃ​ខេត្តពោធិ៍សាត់ ។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​ដំណើរ​ដោយ​រលូន​ទៅ​កាន់​តំបន់​នោះ​បាន​ដោយសារ​តែ​បញ្ហា​ផ្លូវ​ដែល​យើង​កំពុង​តែ​សិក្សា និង​រៀបចំ​នៅឡើយ ។

លោក​ប្រធាន​មន្ទីរ​បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ថា ក្នុង​ពេល​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សំខាន់​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​រួចរាល់​ហើយ​នោះ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​នឹង​ទៅ​កាន់​ទឹកធ្លាក់​ស្វាយស​ន្ទ​រ តំបន់​រាំង​ខ្វាវ​មិន​ខាន ហើយ​ពួក​គេ​នឹង​ភ្ញាក់ផ្អើល​ប្លែក​អារម្មណ៍​នឹង​សម្រស់​ធម្មជាតិ​ប្លែក​ៗ​ស្រស់​ស្អាត​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់​មិន ។

យ៉ាងណា​ក៏​ដោយ​លោក​ថា តំបន់​នោះ​អាច​នឹង​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បែប​ផ្សងព្រេង ហើយ​ភាគច្រើន​ជា​ជនបរទេស​ព្រោះថា មុន​នឹង​ទៅ​ដល់​ទឹកធ្លាក់​ឆា​យស​ន្ទ​រ​តំបន់​រាំង​ខ្វាវ​នោះ​ពួក​គេ​នឹង​ត្រូវ​ចំណាយពេល​វេលា​រហូត​ដល់​៣​យប់​៣​ថ្ងៃ​ឯណោះ ខណៈ​ដែល​នៅ​ទីនោះ​ក៏​មិន​គ្រាន់តែ​ជា​រមណីយដ្ឋាន​បម្រើ​ឲ្យ​ការ​លំហែ​សម្រាក​កម្សាន្ត​នោះ​ទេ តែ​ក៏​ជា​តំបន់​សម្រាប់​ការ​ស្រាវជ្រាវ​ផង​ដែរ ។ ព័ត៌មានលំអិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ