ម្ខាងៗប្រកែកយកត្រូវរៀងៗខ្លួន ផ្ទុះហិង្សាផ្អើល​ផ្លូវ​២០០៤


រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​កៀរ​ជាមួយ​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តិចតួច តែ​មិន​ព្រម​ដោះស្រាយ បែរជា​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា បណ្តាល​អោយរ​ងរ​បួស​រៀង​ៗ​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី កែង​ស្តុ​ប​២០០៤ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HJ-៩៨០១ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​រថយន្ត​តាក់ស៊ី​មួយ​គ្រឿង ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៨៨២៣ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​បើក​ជែង​ខាងស្តាំ​រថយន្ត​តាក់ស៊ី បណ្តាល​ឱ្យ​រថយន្ត​តាក់ស៊ី​រង​ការ​ខូចខាត​ដាច់​កាង ។ ភ្លាម​ៗ​នោះ​ភាគី​ខាង​រថយន្ត​តាក់ស៊ី​បាន​ចុះ​មើល​រថយន្ត​ដែល​រង​ការ​ខូចខាត បន្ទាប់​មក​ភាគី​ទាំង​សងខាង​និយាយ​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ខាង​រថយន្ត​តាក់ស៊ី​ថា រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​កៀរ​រថយន្ត​ខ្លួន ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​វិញ​ថា រថយន្ត​តាក់ស៊ី​បើក​មក​កៀន​ចិញ្ចើម​ផ្លូវ​ដែល​ជា​ផ្លូវ​អាទិភាព​របស់​ខ្លួន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ភាគី​ខាង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​ជេរ​ប្រមាថ​ទៅ​លើ​រថយន្ត​តាក់ស៊ី​ថា «​បើករថយន្ត​អត់​ចេះ​មើលផ្លូវ​» ទើប​ភាគី​ខាង​រថយន្ត​តាក់ស៊ី​ខឹង​ក៏​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​អោយរ​ងរ​បួស​រៀង​ៗ​ខ្លួន ដោយឡែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​រង​របួសធ្ងន់​ជាង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ដោយ​ជួយ​សម្របសម្រួល​ភាគី​ទាំង​សងខាង ចុង​ក្រោយ​ភាគី​ទាំង​ពីរ​យល់ព្រម​ស្មើគ្នា មិន​មាន​ខាង​ណា​សងខាង​ណា​នោះ​ទេ ហើយ​ក៏​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ