អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ទាំងនេះ បើ​សិន​កក់សក់​រាល់ថ្ងៃ​


តើ​អ្នកមាន​ទម្លាប់​កក់សក់​ជា​រៀងរាល់ថ្ងៃ​មែន​ទេ? ពេល​ខ្លះ ២​ដង​ក្នុង​មួយ​ថ្ងៃ? មិន​អាច​ទ្រាំ​ជាមួយ​បញ្ហា​សក់​ឡើង​ប្រេង​ខ្លាំង​នៅ​ថ្ងៃ​បន្ទាប់​ឬ? ឈប់​ភ្លាម​ទៅ​!​ក៏​ព្រោះ​ការ​កក់សក់​រាល់ថ្ងៃ​អាច​ផ្ដល់​ផល​អាក្រក់​ច្រើន​ជាង​ល្អ​។ ថា​តើ​ផល​អាក្រក់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​កក់សក់​រាល់ថ្ងៃ​និង​របៀប​ត្រឹមត្រូវ​ក្នុង​ការ​កក់សក់ ៖

១. បាត់បង់​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់ និង​ស្បែក​ក្បាល ៖ ការ​កក់សក់​រាល់ថ្ងៃ​នឹង​កម្ចាត់​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់ និង​ស្បែក​ក្បាល​។ ជាតិ​ប្រេង​ទាំងនេះ គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​រាង​កាយ​ដើម្បី​ការពារ ក៏​ដូច​ជា​ធ្វើ​ឱ្យ​សុខភាព​ស្បែក​ក្បាល និង​សក់​កាន់តែ​ប្រសើរ​ឡើង​។ កង្វះ​នៃ​ជាតិ​ប្រេង​ធម្មជាតិ​នេះ​នឹង​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ប្រែជា​ស្ងួត ហើយ​ខូច​សក់​។

២. បាត់បង់​ពណ៌​ធម្មជាតិ​នៃ​សក់ ៖ ធ្លាប់​ដឹង​ទេ​ថា ការ​កក់សក់​រាល់ថ្ងៃ​នឹង​បណ្ដាល​ឱ្យ​បាត់បង់​ពណ៌​នៃ​សក់? ប្រសិនបើ​អ្នក​ចូល​ចិត្ត​ពណ៌​សក់​របស់​ខ្លួន ចូរ​ជៀសវាង​ការ​កក់​សម្អាត​វា​រាល់ថ្ងៃ​។

៣. សក់​ប្រែជា​ស្ងួត និង​រួញ​ក្រញាញ់ ៖ ជាតិ​ប្រេង​ធម្មជាតិ​ផ្ដល់​ឱ្យ​សក់​នូវ​ពន្លឺ ភាព​រលោង ហើយ​មិន​ស្ងួត​ក្រញាញ់​ជាប់​គ្នា​។ ការ​កក់សក់​រាល់ថ្ងៃ​នឹង​កម្ចាត់​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់​គួរ​ឱ្យ​កត់​សម្គាល់​។

៤. ខ្ជះខ្ជាយ ៖ ការ​កក់សក់​រាល់ថ្ងៃ គឺ​មិនមែន​ជា​រឿង​ចាំបាច់​សោះឡើយ​។ ការ​កក់​រាល់ថ្ងៃ​នឹង​ធ្វើ​ឱ្យ​អ្នក​ខ្ជះខ្ជាយ​ទឹក​, សាប៊ូ និង​ក្រែ​ម​បន្ទន់​ដោយ​គ្មាន​បាន​ផល​ប្រសើរ​អ្វី​មក​វិញ ក្រៅពី​បញ្ហា​មិនល្អ​។ អ្នក​អាច​សន្សំ​សំចៃ​ថវិការ​របស់​អ្នក​បាន​មួយ​ចំនួន តាម​រយៈ​ការ​កម្រិត ឬ​កំណត់​ចំនួន​នៃ​ការ​កក់សក់​ដោយ​មិន​លើស​ពី ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៥. សក់​ទទួល​រង​ការ​ខូចខាត​ដោយ​កម្ដៅ ៖ ការ​កក់​សម្អាត​សក់​រៀងរាល់ថ្ងៃ​ក៏​មាន​ន័យ​ថា អ្នក​ប្រើប្រាស់​ម៉ាស៊ីន​ផ្លុំ មូរ​រួញ ឬ​កៀប​សក់​ឱ្យ​ត្រង់​រាល់ថ្ងៃ​ដូច​គ្មាន​ដែរ​។ ទប់ស្កាត់​បញ្ហា​សក់​ខូច​ដោយ​កម្ដៅ ឬ​ម៉ាស៊ីន​លេង​ស្ទា​យស​ក់តាម​រយៈ​ការ​កាត់​បន្ថយ​ពេល​នៃ​ការ​កក់សក់​របស់​អ្នក​។

ដូច្នេះ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​សក់​ល្អ​ប្រសើរ អ្នក​មិន​គួរ​កក់សក់​លើស​ពី ៣ ទៅ ៤ ដង ក្នុង​មួ​យស​ប្តា​ហ៍​ឡើយ​។ ទម្លាប់​នេះ​ជួយ​រក្សា​សុខភាព​សក់​និង​ស្បែក​ក្បាល​ដោយ​មិន​ធ្វើ​ឱ្យ​សក់​ស្ងួត ហើយ​ងាយ​ទទួល​រង​ការ​បំផ្លាញ​។ ប្រសិនបើ​សក់​របស់​អ្នក​ឡើង​ប្រេង​ខ្លាំង ចូរ​ប្រើប្រាស់​រូបមន្ត​បែប​ធម្មជាតិ ឬ​សាកល្បង​ផលិតផល​សាប៊ូ​ស្ងួត​។

របៀប​ត្រឹមត្រូវ​ក្នុង​ការ​កក់សក់ ៖
១. បន្សើម​សក់​របស់​អ្នក
២. ប្រើប្រាស់​សាប៊ូ ហើយ​ប្រញាប់​ញី​អោយ​សព្វ​ចូល​ស្បែក​ក្បាល
៣. លាង​សម្អាត​ចេញ​អោយ​ស្អាត​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ