តោះ​!​ ទៅ​មើល​ជើង​ជើង​ខ្លាំង​កម្ពុជា​-​ថៃ​ ​3​គូ​ប៉ះ​គ្នា​នៅ​លើ​សង្វៀន


រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស្ថានី​យ​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១៤ ខែកញ្ញា មាន​ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក រវាង​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ប៉ះ​ជា​មួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ ។

កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ ក្រៀង​ក្រៃ ត​.​សិលា​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ ដាំ​កាន់​វ៉ា​ន ស៊ី​ត​.​ក ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ សេក គឹ​ម​សាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ ខាវ​ហម ស​. ស៊ុម​ម៉ា​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

ការ​ប្រកួត​រវាង​កីឡាករ មឿ​ន សុខ​ហ៊ុ​ច និងកីឡាករ​ថៃ ក្រៀង​ក្រៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​​​គូ​ប្រកួត​ដ៏​ជក់ចិត្ត​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ព្រោះ​ថា​គេ​ទាំង​២​នាក់​ធ្លាប់​ជួប​ប្រកួត​គ្នា​នៅ​លើ​សង្វៀន
ស៊ី​អិន​ស៊ី​ច្រើន​លើក​ច្រើន​សា​មក​ហើយ ហើយ​លទ្ធផល​មាន​ចាញ់​មាន​ឈ្នះ​ទៅ​វិញ​ទៅ​មក
ដូច​គ្នា ។ ទោះជា​យ៉ាងណា អ្នក​រៀបចំ​ការ​ប្រកួត​នៅ​តែ​មិន​ទាន់​អស់ចិត្ត សូ​ម្បី​តែ​អ្នក​តាមដាន​ការ​ប្រកួត​ក៏​មិន​អស់ចិត្ត​ដូច​គ្នា ហើយ​ចង់​ឃើញ​គេ​ទាំង​ពីរ​ប្រកួត​គ្នា​ម្ដងទៀត ។ ម្យ៉ាងវិញទៀត​គេ​ទាំង​ពីរ​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ប្រហាក់​ប្រហែល​គ្នា​ទៀត ។ ដូច្នេះ សម្រាប់​ការ​ជួប​គ្នា​លើក​នេះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ទាយ​ទុក​មុន​បាន​ទេ​ថា អ្នក​ណា​ជា​អ្នក​ដែល​មានសំណាង​យកឈ្នះ​លើ​ការ​ប្រកួត​នេះ ។

ចំណែក​ជើង​ខ្លាំង វ៉ា​ន់ វឿ​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ដាំ​កាន់​វ៉ា​ន ។​គូ​នេះ​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​អះអាង​ថា កីឡាករ​ថៃ​រូប​នេះ​គឺជា​ជើង​ខ្លាំង​ដែល​មាន​ថ្វីដៃ​ប្រកួត​ល្អ​បំផុត ។

ចំណែក វ៉ា​ន់ វឿ​ន ក៏​មិន​អន់​ដែរ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ស្រាល​មួយ​រូប និង​ពិបាក​រក ដៃគូ​ប្រកួត​បំផុត ។ ទោះជា​យ៉ាងណា កីឡាករ​ប្រដាល់​ប្រចាំ​ក្លិប​ឃ្លាំងមឿង​កីឡា​រូប​នេះ​មិនសូវ​ចេះ​អួត​ក្អេងក្អាង​នោះ​ទេ ប៉ុន្តែ​ទម្លាប់​របស់​គេ​គឺ​មិន​ងាយ​ចុះចាញ់​ឡើយ ទោះ​ខ្លាំង​ប៉ុណ្ណា​ក៏​ត្រូវ​តែ​ប្រកួត​ដែរ ។ ម្យ៉ាងវិញទៀត សំអាង​លើ​ស្នៀត​ជង្គង់​ដ៏​ស្ទាត់ជំនាញ​របស់​គេ ប្រហែលជា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​ឡើយ ។

កីឡាករ សេក គឹ​ម​សាន ប៉ះ​ជាមួយ​កីឡាករ​ថៃ ខាវ​ហម ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា គេ​មាន​ថ្វីដៃ​ប្រកួត​ខ្លាំង​ប៉ុនណា​នោះ​ដែរ​។ ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់ កុំភ្លេច​ទៅ​ទស្សនាការ​ប្រកួត​ទាំងអស់​គ្នា​នៅ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ។ រីឯ​គូប្រកួត​មិត្តភាព​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ សោម ពិ​សិ​ដ្ធ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ