ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១២​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​កើតឡើង​៨​លើក​(​យប់​៤​លើក​)​ស្លាប់​ប្រុស​២​នាក់​របួសធ្ងន់​៨​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ ។ ស្លាប់​សរុប ២​នាក់​: ម៉ូតូ​២​នាក់​ (​មិន​ពាក់មួក ១​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធិ​៤​លើក ។

គ្រោះថ្នាក់​ប៉ះទង្គិច​៖ ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៥​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​,​រថយន្ត​តូច​២​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេង​ៗ១​គ្រឿង​,​ថ្មើរជើង​២​លើក ។

យាន​បង្កហេតុ​: ម៉ូតូ​២​លើក​,​រថយន្ត​តូច​១​លើក​,​រថ​យ​ន​ត​ធំ​២​លើក​,​យាន​ផ្សេង​ៗ១​លើក​,​ថ្មើរជើង​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​​គ្មាន​ ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​និង​ខេត្តបន្ទាយមានជ័យ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​១៨៨៩​គ្រឿង (​ម៉ូតូ​១៣៣១​គ្រឿង​) មធ្យោបាយ​ល្មើស​១៧៤៦​គ្រឿង (១៣៣១​គ្រឿង​) មធ្យោបាយ​ពិន័យ​១៧៤៦​គ្រឿង​(​ម៉ូតូ​១៣៣១​គ្រឿង​) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៨៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៣៣១​គ្រឿង ពិន័យ​ចំនួន​សរុប​១៦៦៨ (​មួក​៩៧១ កញ្ចក់​៦២០​គ្រឿង បញ្ច្រាសទិស​គ្មាន ផ្សេង​ៗ៧៧​គ្រឿង​) ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ