​កត្តា​ទាំងនេះហើយ​អាច​មាន​ឥទ្ធិល​ពល​លើ​ការ​លូត​លាស់​កូន​របស់​អ្នក​


ការ​លូតលាស់​របស់​ទារក គឺ​អាស្រ័យ​តាម​ប្រភេទ​រាង​កាយ ការ​រំលាយ​អាហារ ការ​បំបៅ​ដោះ បរិ​ស្ថាន​ជុំវិញ និង​សុខភាព​ទូទៅ​ផង​ដែរ​។ កត្តា​ទាំង​អស់នេះ​អាច​មាន​ឥទ្ធិពល​មួយ​ចំនួន​ដូច​ជា ៖

១- ការ​បំបៅ​ដោះ​កូន គឺ​អាស្រ័យ​លើ​ចំនួន​កាឡូរី​ដែល​ទារក​ត្រូវការ​ដើម្បី​ការ​លូតលាស់​។ ចាប់ពី​ពេល​ទារ​កកើត​រហូត​ដល់​អាយុ​៦​ខែ ទារក​ត្រូវការ​តែ​ទឹកដោះ​ម្ដាយ ឬ​ទឹកដោះគោ​សុទ្ធ​សម្រាប់​អាហារូបត្ថម្ភ​។ ការ​លូតលាស់​របស់​ទារក គឺ​អាស្រ័យ​លើ​ភាព​ញឹកញាប់ រយៈពេល​យូរ​នៃ​ការ​បំបៅ​របស់​ទារក​។

២- សុខភាព​របស់​ស្ត្រី​នៅ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​អាច​ប៉ះពាល់​ការ​ស្តុក​សារធាតុចិញ្ចឹម​របស់​ទារក​នៅ​ពេល​ទារក​ក្រោយ​ពេល​កើត​។ របប​អាហារ ការ​ជក់បារី និង​ការ​កើន​ទម្ងន់​ខ្លាំង​ពេក ខណៈ​ពេល​មាន​ផ្ទៃពោះ​ក៏​អាច​មាន​ឥទ្ធិពល​លើ​ការ​លូតលាស់​របស់​ទារក​នៅ​ឆ្នាំ​ដំបូង​។

៣- ទម្ងន់​របស់​ទារក​អាច​បញ្ជាក់​ពី​សារធាតុចិញ្ចឹម​បាន​ពី​សុក​នៅ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ ពីព្រោះ​ម្តាយ​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​អំពី​ទំហំ​ខ្លួន​ដ៏​តូច​នៅ​ពេល​ទារក​កើត និង​ការ​លូតលាស់​យឺត​បន្ទាប់​ពី​កំណើត​ផង​ដែរ​។ ទោះ​យ៉ាងណា ទារក​ដែល​កើតមក​មាន​ទម្ងន់​ស្រាល ជា​ធម្មតា​មានការ​រីក​លូតលាស់​លឿន​ជាង​ទារក​ដែល​កើតមក​មាន​ទម្ងន់​ធ្ងន់​។

៤- ហ្សែ​ន​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ផង​ដែរ​។ ប្រសិនបើ​ឪពុក​ម្ដាយ​របស់​ទារក​មានកំ​ពស់ និង​ទម្ងន់​ទាប ទារក​ក៏​អាច​មានការ​លូតលាស់​ស្រ​ដៀង​បែប​នេះ​ផង​ដែរ​។

៥- ជំងឺ​ផ្តាសាយ និង​ជំងឺ​រលាក​ត្រចៀក ក៏​អាច​មាន​ឥទ្ធិពល​បណ្តោះអាសន្ន​លើ​ការ​រីក​លូតលាស់​របស់​ទារក​ផង​ដែរ​។ ទារក​អាច​មានការ​លូតលាស់​យឺត​ប្រមាណ ១ ទៅ ២ ស​ប្តា​ហ៍​។ នៅ​ពេល​ទារក​មាន​សភាព​ល្អ​ប្រសើរ ការ​លូតលាស់​នឹង​វិល​មក​ធម្មតា​វិញ​។

៦- សុខភាព​របស់​ស្ត្រី​ក្រោយ​ពេល​សម្រាលកូន ក៏​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ផង​ដែរ​។ ប្រ​សិន​ស្ត្រី​មិន​ស្រួលខ្លួន ឬ​ទទួល​រង​នូវ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន ដែល​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​ថែទាំ​កូន វា​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​លូតលាស់​របស់​​ទារក​យឺត​ជាង​ធម្មតា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ