ស្ទីល​ធ្វើការ​របស់​មហាសេដ្ឋី​លំដាប់​ពិភពលោក


មនុស្ស​ម្នាក់​ៗ​មាន​ពេលវេលា​ស្មើ​ៗ​គ្នា​ក្នុង​មួយ​ថ្ងៃ​ដូច​មហាសេដ្ឋី​ធំ​ៗ​ដូច​ជា លោក Jack Dorsey ដែល​ជានា​យក​ប្រតិបត្តិ​របស់ Twitter និង Square និង​លោក Jeff Bezos ដែល​ជានា​យក​ប្រតិបត្តិ​របស់ Amazon ដែរ ។ តើ​មហាសេដ្ឋី​ដែល​មានមុខ​តំណែង​ធំ​ៗ​ទាំងនេះ ប្រើប្រាស់​ពេលវេលា​ដែល​ខ្លួន​មាន​ដោយ​ដូច​ម្តេច ? ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​ពួក​លោក​ប្រើ ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ និង​សន្សំ​សំចៃ​ពេលវេលា ៖

១. ការ​ប្រជុំ
ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ប្រទះ​ឃើញ​ថា អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ភាគច្រើន​គិត​ថា ការ​ប្រជុំ គឺជា​កត្តា​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធិ​ភាព​ការងារ និង​ពេល​ខ្លះ​ថែម​ទាំង​ធ្វើ​ឲ្យ​ខាត​ពេលវេលា​ផង​ដែរ ។ សម្រាប់​លោក Jack Dorsey វិញ​លោក​ចូល​ចិត្តការ​ប្រជុំ​តាម​អន​ឡាញ​ដោយ​ប្រើប្រាស់ Google Doc ។ អ្នកចូលរួម​ប្រជុំ​នឹង​មាន​ពេលវេលា​១០​នាទី​សម្រាប់​ការ​អាន រួច​ផ្តល់​មតិយោបល់​លើ​កម្មវិធី​នេះ​បាន​យ៉ាង​ងាយស្រួល​មិន​ថា ពួក​គេ​កំពុង​ស្ថិត​នៅ​ទីណា​ក៏​ដោយ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​គិត​ថា មធ្យោបាយ​នេះ​ជំរុញ​ឲ្យ​អ្នកចូលរួម​មិន​បង្វែរ​ដាន​ច្រើន និង​និយាយ​ត្រង់​ៗ​ព្រមទាំង​អាច​គិត​បាន​លឿន​ផង​ដែរ ។

២. ការ​សម្រេចចិត្ត
យោង​ទៅ​តាម​លោក Jeff Bezos ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon បាន​ឲ្យ​ដឹង​ថា វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដែល​មានគុណ​ភាព​ខ្ពស់ និង​លឿន​ព្រោះ​ល្បឿន​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​ប្រកប​អាជីវកម្ម ។ លោក​បាន​ចែករំលែក​ថា ការ​សម្រេចចិត្ត​ភាគច្រើន​គួរតែ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ដែល​អ្នក​ចង់បាន​ប្រមាណ​៧០% ។ ប្រសិនបើ​អ្នក​រង​ចាំ​រហូត​ដល់​៩០%​នោះ អ្នក​យឺត​ពេល​ហើយ ។

៣. ការ​បដិសេធ
លោក Steve Jobs ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple Inc បាន​ប្រាប់​មក​ថា កត្តា​សំខាន់​ដែល​ជួយ​ឲ្យ​លោក​សន្សំ​សំចៃ​ពេលវេលា​បាន​ច្រើន គឺ​ការ​ដឹង​ពី​ពេល​បដិសេធ​នឹង​ការងារ ។

អ្នក​ត្រូវ​បដិសេធ​នឹង​គំនិត​ជា​ច្រើន ដូច្នេះ​វា​ពិតជា​សំខាន់​ក្នុង​ការ​ដឹង​ថា ការងារ​ណា​ដែល​អ្នក​ត្រូវ​ចំណាយពេល​លើ និង​ការងារ​ណា​ដែល​អ្នក​មិន​ត្រូវ​ចំណាយពេល​លើ ។ លោក​មហាសេដ្ឋី Warren Buffett ក៏​គាំ​ត្រ​គំនិត​នេះ​ដែរ និង​បាន​បន្ត​ថា ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​ជោគជ័យ និង​មនុស្ស​ដែល​ជោគជ័យ​ខ្លាំង គឺ​មនុស្ស​ដែល​ជោគជ័យ​ខ្លាំង​បដិសេធ​ស្ទើរតែ​គ្រប់ពេល ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ