មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​លើ​នាវា​ដំបូង​របស់​រុ​ស្ស៊ី


ប្រទេស​រុ​ស្ស៊ី ៖ ទីភ្នាក់ងារ​នុយក្លេអ៊ែរ​រុ​ស្សុី ​ROSATOM ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​និយាយ​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​លើ​ផ្ទៃ​ទឹក​ដំបូង​គេ​នៃ​ពិភពលោក កសាង​ឡើង​ដោយ​រុ​ស្ស៊ី បាន​មក​ដល់​កំពង់​ផែ​អចិន្ត្រៃយ៍​របស់​ខ្លួន​នៅ​PEVEK​ចុង​បូព៌ា​រុ​ស្ស៊ីហើយ​។

នាវា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បណ្ដែត​ទឹក​នោះ​ឈ្មោះ​AKADEMIK LOMONOSOV មាន​ចំណុះ​២១.០០០​តោន មាន​ប្រវែង​១៤៤​ម៉ែត្រ​និង​ទទឹង​៣០​ម៉ែត្រ​។ នាវា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ បាន​ចាក​ចេញពី​ក្រុង​កំពង់​ផែ​MOURMANSK​នៅ​តំបន់​ខាងជើង​រុ​ស្ស៊ី​ជា​កន្លែង​កសាង​នាវា ហើយ​បំពាក់​គ្រឿង​ឆេះ​នុយក្លេអ៊ែរ​កាលពី​ថ្ងៃ​ទី​២៣​សីហា​។ អូស​សណ្ដោង​ដោយ​នាវា​ជា​ច្រើន​គ្រឿង នាវា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នេះ​បាន​មក​ដល់​គោលដៅ ក្រោយ​ធ្វើ​ដំណើរ​អស់​ពេល​ជាង​៣​ស​ប្ដា​ហ៍​។

នាវា​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ពេល​នេះ​កំពុង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ហើយ​ត្រូវធ្វើ​ប្រតិបត្តិការ​នា​ដំណាច់ឆ្នាំ​២០១៩​។ នាវា​នោះ​ត្រូវ​បាន​គេ​ផ្ដល់​រហ្ស​សនាម​ថា ទី​តា​និក​នុយក្លេអ៊ែរ​ដោយ​វា​មាន​រេ​អាក់​ទ័​រ​២ ហើយ​រេ​អាក់​ទ័​រ​និ​មួយ​ៗ​មាន​កម្លាំង​៣៥​មេ​ហ្គា​វ៉ា​ត់​។ នាវា​AKADEMIK LOMONOSOV​អាច​បំពេញ​សេចក្ដី​ត្រូវការ​ប្រើប្រាស់​ភ្លើង របស់​មនុស្ស​ប្រមាណ​ជា​១០០.០០០​នាក់ ប៉ុន្តែ​វា​នឹង​បំពេញ​ជា​ពិសេស​សេចក្ដី​ត្រូវការ​របស់​បណ្ដា​ទីតាំង​ប្រេង​និង​ឧស្ម័ន​ក្នុង​តំបន់ ខណៈ​រុ​ស្ស៊ីពង្រីក​អាជីវកម្ម​ប្រេង​និង​ឧស្ម័ន​នៅ​តំបន់​អាក់​ទិ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ