ស្ពាន​បេ​ឡេ​ឫស្សី​កែវ​នឹង​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នៅ​ព្រឹក​ស្អែក​នេះ


រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ស្ពាន​បេ​ឡេ​ឫស្សី​កែវ នឹង​ដាក់​អោយ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃស្អែក ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក​តទៅ ។ គួររំលឹកថា មុន​នេះ​បន្តិច ស្ពាន​បា​ឡេ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ហើយ (​មាន​វី​ដេ​អូ​)

លោក​បន្ត​ថា ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​វិស្វករ និង​បងប្អូន​កម្មករ​ការដ្ឋាន​ទាំង​ថ្ងៃ ទាំង​យប់ មក​ដល់​ពេល​នេះ ការ​ជួសជុល​ស្ពាន​បេ​ឡេ​បាន​បញ្ចប់​រួចរាល់​ហើយ និង​ត្រៀម​ដាក់​អោយ​ដំណើរការ​នៅ​ថ្ងៃស្អែក​ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក​តទៅ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​បេ​ឡេ​ប្រកបដោយ​សេចក្តី​រីករាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​សង្ឃឹមថា ស្ពាន​ជ្រោយចង្វារ​ដែល​កកស្ទះ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ នឹង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ ហើយ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ