ពាក្យ​លេចឮ​…​បំភ្លឺ​ឆាប់​! ឯ​ពាក្យពិត​…​ស្ងាត់​ឈឹង​! ព្រោះ​លក់​មែន


រាជធានី​ភ្នំពេញ ៖ លោក​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាបថា មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ​បាន​និង​កំពុង​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជា ពលរដ្ឋ ។

សូម​លោក លោកស្រី ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​អាយុ​ក្រោម​២​ឆ្នាំ​នៃ​គ្រួសារ​ក្រីក្រ ដែល​រស់នៅ​ក្បែរ​មណ្ឌល​សុខភាព ឬ​ស្នាក់​នៅ​ក្នុង​ខណ្ឌចំការមន បឹង​កេងកង និង​មាន​ជ័យ អញ្ជើញ​ទៅ​ទទួល​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ ។

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​ពិគ្រោះ​ព្យាបាល​ជំងឺ ពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ការ​សម្រាល និង​ពិនិត្យ​ក្រោយ​សម្រាល ការ​ចាក់​ថ្នាំ​បង្ការ​ដល់​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ការ​ព្យាបាល​ជំងឺរបេង ។​ល​។ ព្រោះ​គ្មាន​ការ​លក់​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ​ទេ ។

ខាងលើ​នេះ ជា​សេចក្តី​បំភ្លឺ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ទៅ​នឹង​ព័ត៌មាន​លេចឮ​ស្តី​ពី​ការ​លក់​ទីតាំង​«​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ​» ដែល​ស្ថិត​នៅ​ជាប់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ។

ប្រភព​ព័ត៌មាន​ដ៏​រសើប​នេះ លេចឮ​ល្វើយ​ៗ​ច្រើន​ឆ្នាំ​ហើយ ។ លុះ​មក​ដល់​គេ​ដេញ​អ្នក​លក់ដូរ​នៅ​ពីមុខ​ចេញ​អស់ ក៏​ធ្វើ​ឱ្យដំណឹង​លក់​នេះ កាន់តែ​«​រសើប​»​ឡើង ។

សូ​ម្បី​បុគ្គលិក​ខ្លះ​នៃ​មណ្ឌល​សុខភាព​ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ ព្រោះ​ទីតាំង​នេះ ត្រូវ​បាន​ឈ្មួញ​«​សម្លឹង​»​យូរ​ឆ្នាំ​ហើយ​ដែរ ។ ប៉ុន្តែ​ដំណឹង​ពិតប្រាកដ​ថា «​អត់​មាន​លក់​»​ខ្មោច​យ​រ​អី​ទេ​…សូមកុំ​ជឿ ។

ដោយឡែក ទីតាំង​នគរបាល​៣​អង្គភាព​រួម​គ្នា នៅ​សង្កាត់​បឹង​សាឡា​ង រាជធានី​ភ្នំពេញ លក់​ម៉ដ្ឋ​ដូច​អាចម៍​ទីទុយ​មែន ដែល​ប៉ូលិស​កំពុង​រើ​ តុ កៅអី ខ្លះ​ដោះ​ទ្វារ​យក​ចេញ… អត់​មានការ​បំភ្លឺ​ទេ​។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ