អ្នក​ដឹក​បង្គា​ក្រៀម​ខឹង​មន្ត្រី​គយ​ចាំ​យក​លុយ​ក៏​បិតផ្លូវ​ ដើម្បី​ឲ្យ​មានការ​ភ្ញាក់ផ្អើល


ខេត្តកំពត ៖ អ្នក​ដឹក​បង្គា​ក្រៀម​ខឹង​គយ​ចល័ត​ត្រៀមចាំ​ចាប់​រថយន្ត​របស់​ខ្លួន​យក​ម៉ូតូ​បិតផ្លូវ​រយៈពេល​ខ្លី ដោយ​ពលរដ្ឋ​ប្រមាណ​ជា​៤០​នាក់ សុទ្ធតែ​ជា​អ្នក​ដឹក​បង្គា​ក្រៀម មឹក​ក្រៀម​នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច កាលពី​ព្រឹក ថ្ងៃ​ទី​១៦ ខែកញ្ញា បាន​នាំ​គ្នា​មក​ដល់​ភូមិ​លក ត្រង់​ផ្លូវបំបែក​ជាប់ និង​ស្នាក់​ការ​គយ​ចល័ត​ក្នុង​ឃុំ​ឬ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ការ​លើកគ្នា​មក​កាន់​ចំណុច​កៀក​កឹ​ត និង​គយ​ចល័ត​នោះ គឺ​បំណង​ខឹង និង​មន្ត្រី​គយ​ចាំ​ស្ទាក់​ចាប់​រថយន្ត​របស់​ខ្លួន​ដឹក​បង្គា ។ ប៉ុន្តែ​ខឹងសម្បា​របស់​មន្ត្រី​គយ​ពួក​គាត់​បាន​យក​ម៉ូតូ​ដាក់​បិតផ្លូវ​រយៈពេល​ខ្លី ដើម្បី​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ភ្លាម​ៗ​នោះ​គេ​ឃើញ​មាន​ពលរដ្ឋ​ប្រហែលជា​១០​នាក់​ទេ ត្រូវ​បាន​មន្ត្រី​ខាង​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​ហៅ​ធ្វើការ​សាកសួរ ។ ក្នុង​នោះ​មាន​លោក ង៉ែត សា​វឿ​ន ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​-​លោក​ង៉ែត សុផល អភិបាលរង​ស្រុក​-​លោក​យី​ថុ​ល ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក់ និង​មន្ត្រី​ពាក់​ព​ន្ធ័​មក​ពី​អង្គភាព​ផ្សេង​ៗ​ជា​ច្រើន​នាក់​ទៀត ។

លោក​ង៉ែត សា​វឿ​ន ប្រធាន​ស្នាក់​ការ​បាន​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​អ្នក​ដឹក​បង្គា​ថា លោក​ទើបតែ​មក​កាន់​ច្រក​ទ្វា​ព្រំដែន​បាន​ជាង​១០​ថ្ងៃ​ទេ ។ លោក​ង៉ែត សា​វឿ​ន បាន​មាន​ប្រសាសន៍​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ដែន​មក​ពី​ប្រទេស​វៀតណាម​ជា​ការ​ចាំបាច់​ត្រូវ​តែ​បង់ពន្ធ​តាម​រូបភាព​ជាក់ស្តែង ចាប់ពី​១០០​គីឡូ​ឡើង គឺ​ជាប់​ពាក់ព័ន្ធ​ហើយ តែបើ​រឿង​មនោសញ្ចេតនា​ជាមួយ​ប្រជាពលរដ្ឋ​ជា​រឿង​ផ្សេង ។ លោក​ង៉ែត សា​វឿ​ន និយាយ​ថា បើ​ពលរដ្ឋ​គាត់​ដឹក​តិចតួច​គេ​មិន​អាច​អោយ​បង់ពន្ធ​នោះ​ទេ ។ លោក​ង៉ែត សា​វឿ​ន និយាយ​រឿង​ការ​បិតផ្លូវ​សាធារណ​ជា​ការ​ខុសឆ្គង​ទាំងស្រុង ។ លោក​ង៉ែត សា​វឿ​ន មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​ប្រធាន​ស្នាក់​ការ គឺ​មានការ​សម្របសម្រួល​ភាគី​ពាក់ព័ន្ធ​តែ​ប៉ុណ្ណោះ ។

ដោយ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សាយ កេ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ខាងត្បូង និង​ជា​តំណាង​ពលរដ្ឋ​ដឹក​បង្គា​ក្រៀម​បាន​និយាយ​ហេតុផល​ដែល​ពួក​គាត់​នាំ​គ្នា​យក​ម៉ូតូ​បិតផ្លូវ​នេះ​ថា ពួក​គាត់​ពិតជា​បាន​ខឹងសម្បារ​គយ​ចល័ត​ចាំ​យក​លុយ​ពី​ម៉ូតូ​ដឹក​បង្គា​ក្នុង​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បង់លុយ​១​ម៉ឺន​រៀល ឬ​២​ម៉ឺន​រៀល ។ លោក​បាន​និយាយ​បន្ត​ថា មន្ត្រី​គយ​ចល័ត​បាន​ស្ទាក់​រថយន្ត​របស់​គាត់​ដឹក​បង្គា​យក​ទៅ​លក់​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​និយាយ​ថា សុំ​អោយ​គយ​យក​តម្លៃ​ក្នុង​ម៉ូតូ​មួយ​គ្រឿង​ត្រឹមតែ​៣​ម៉ឺន​រៀល​បាន​ហើយ ហើយ​កន្លែង​ផ្សេង​ទៀត​មិនបាច់​បង់លុយ ។

លោក​សាយ កេ​ត និយាយ​ថា ប៉ុន្មាន​ថ្ងៃនេះ​លោក​មិន​ហាន​ដឹក​គ្រឿង​សមុទ្រ​យក​ទៅ​លក់​ទេ ដោយសារ​តែ​ខ្លាច​គយ​ចល័ត​ចាំ​ចាប់​យក​លុយ​មួយ​ឡាន​បង់​១​លាន​រៀល ។ ចំណែក​រឿង​គយ​នៅ​ចក្រ​ទ្វារ និង​មន្ត្រី​នគរបាល​មិន​បាន​ប៉ះពាល់​ពួក​គាត់​អ្នក​រកស៊ី​ទេ ។

លោក​យី ថុ​ល ប្រធាន​ការិយាល័យ​គយ​ច្រក​ទ្វារ​មាន​ប្រសាសន៍​ថា រឿង​ពួក​គាត់​មក​ដឹក​ទំនិញ​ឆ្លង​ដែន ហើយ​ពួក​គាត់​អោយ​បន្ធូ​បន្ថយពន្ធ គឺ​គាត់​មិន​អាច​ធ្វើ​តាម​ពួក​គាត់​បាន​ទេ​ទាល់តែ​ថ្នាក់លើ​ទើប​សម្រេច ។

លោក​ង៉ែត សុផល អភិបាលរង​ស្រុក​មាន​ប្រសាសន៍​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ដែន បើ​តិចតួច​ជា​លក្ខណ​គ្រួសារ​វា​ពិតជា​មានការ​យោគយល់​ច្រើន​ដល់​ពលរដ្ឋ​នៅ​តាម​ព្រំដែន តែបើ​ដឹក​ទំនិញ​ច្រើន​ជាប់ពន្ធ​ហើយ ព្រោះ​យើង​ផ្អែក​តាម​គោល​ការ​របស់​រដ្ឋ ។ លោក ង៉ែត​សុផល បាន​ឯកភាព​តាម​ការ​អនុគ្រោះ​អោយ​ពលរដ្ឋ​ដឹក​គ្រឿង​សមុទ្រ​ចាស់​ៗ​យក​ចេញ​អោយ​អស់​រយៈពេល​៣​ថ្ងៃជា​កំណត់ ។

មន្ត្រី​គយ​ចល័ត​និយាយ​ថា ប្រជាពលរដ្ឋ​ប្រមាណ​១០​ម៉ូតូ​ទេ ក្នុង​មួយ​ថ្ងៃ​ៗ​ពួក​គាត់​ជញ្ជូន​គ្រឿង​សមុទ្រ​ចេញពី​វៀតណាម​ដឹក​តាម​ម៉ូតូ​ដូច​កណ្ដៀរ​ក្នុង​មួយ​ថ្ងៃ​ៗ ។ យើង​បាន​មើលឃើញ​ពិតជា តិចតួច​ណាស់​តែ​មាន​អ្នក​ចាំ​ប្រមូល​ដឹក​ឡាន​រាប់​តោន​ត្រង់នេះ ហើយ​ទើប​គយ​ចាំ​ស្ទាក់​ចាប់​អោយ​ចូល​ទៅ​បង់ពន្ធ​ទើប​មានរឿង​ហេតុ​បែប​នេះ​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ