ក្រោយ​សម្រាលកូន​រួច ភរិយាបាន​ដាក់​កំហិត​១​ឱ្យ​នាយ​ច​យ​… តើ​ជា​អ្វី​ទៅ?


រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ភរិយា នាយ ច​យ បាន​សម្រាល​កូនប្រុស​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់​ហើយ ដែល​នេះ​ជា​កាដូ​ដ៏​មាន​តម្លៃ ហើយ​បាន​ធ្វើ​ឱ្យ​តារា​កំ​ប្លែក​រូប​នេះ​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ ។ កូនប្រុស​របស់ នាយ ច​យ បាន​ចាប់កំណើត​ឃើញ​ពន្លឺព្រះអាទិត្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។

នាយ ច​យ បាន​បង្ហោះ​រូបភាព​កូន​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​ទឹកមុខ​យ៉ាង​សប្បាយ​រីករាយ ខណៈ​មហាជន​ជា​ច្រើន​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ចំណងដៃ​ដ៏​មាន​តម្លៃ​មួយ​នេះ ។

កូន​របស់ នាយ ច​យ មានមុខមាត់​ស្រស់​ស្អាត មិន​ដូច​អ្វី​ដែល​មហាជន​មួយ​ចំនួន​គិត​ថា អាច​មានមុខមាត់​មិន​ខុស​ពី​នាយ​ច​យ នោះ​ឡើយ ។ ទោះ​យ៉ាងណា ចំណងដៃ​កូនប្រុស​នា​ពេល​នេះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ចំណងអាពាហ៍ពិពាហ៍​របស់ នាយ​ច​យ និង​ភរិយា កាន់តែ​មាន​ភាព​ផ្អែមល្ហែម និង​រឹង​មាំ​បន្ថែម​ទៀត ។

ជា​ការ​កត់សម្គាល់​កន្លង​មក នាង ប៉ិច ក្វា​ន់​ឌី ភរិយា​តារា​កំប្លែង នាយ​ច​យ បាន​និយាយ​ថា កូន​មួយ​នេះ គឺ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ គឺ​នាង​នៅ​ចង់បាន​ថែម​ទៀត ។ ដូច្នេះ​ហើយ​នាង​បាន​ដាក់​កំហិត នាយ​ច​យ ថា ត្រូវ​ប្រឹង​បន្ថែម​ទៀត ។ បន្ទាប់​ពី​នោះ​មក​នាង​នឹង​ពិចារណា​ថា គួរ​បញ្ឈប់​ត្រឹមហ្នឹង​តែ​ម្ដង ឬ​យក​ទៀត ។

គួរ​រំលឹក​ថា នាយ ច​យ និង អ្នក​នាង ប៉ិច ក្វា​ន់​ឌី បាន​រៀប​មង្គលការ​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ អាពាហ៍ពិពាហ៍​នេះ ត្រូវ​បាន​គេ​ដឹង​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចងដៃ​មង្គលការ នាយ ច​យ ដល់​ទៅ ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ។

ភរិយា​របស់ នាយ ច​យ គឺជា​សិស្សសាលា​វ័យក្មេង​ម្នាក់​នៅ​ខេត្តពោធិ៍សាត់ ដែល​មាន​សម្រស់​មិន​ចាញ់​អ្នកសិល្បៈ​ឡើយ ។ តាម​ការ​បញ្ជាក់​ពី​ភរិយា​ចាប់​ទាំង​ពី​រៀប​ការ​មាន​ផ្ទៃពោះ​ស្វាមី​នាង​មិន​ឲ្យ​ធ្វើ​អ្វី​ទាំងអស់ គឺ​ឲ្យ​ធ្វើ​ជា​មេផ្ទះ​ថែរក្សា​កូន​ឲ្យ​លោក​តែ​ប៉ុណ្ណោះ​។

អ្នក​នាង ប៉ិច ក្វា​ន់​ឌី និយាយ​ថា ស្វាមី​របស់​ខ្លួន​ស្រលាញ់​ថ្នាក់ថ្នម​នាង​ខ្លាំង​ណាស់ មិន​ឲ្យ​ធ្វើ​អ្វី​ឡើយ ។ តាម​បំណង​របស់​អ្នក​ទាំង​ពីរ​ចង់​យក​កូន​ចំនួន ២​នាក់ គឺ​ប្រុស​១ ស្រី​១ ហើយ នាយ ច​យ បាន​សន្យា​ជាមួយ​ភរិយា​រួច​ហើយ គឺ​ដាច់ខាត​ត្រូវ​តាម​យក​កូនស្រី​១​មួយទៀត​ទាល់តែ​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ