អាជ្ញាធរ​កោះ​រ៉ុ​ង​សន្លឹម ​ហាមឃាត់​​អ្នក​ភូមិ​មិន​ឱ្យ​ចិញ្ចឹម​ឆ្កែ​ទៀត


ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​សង្កាត់​កោះ​រ៉ុ​ងសន្លឹម កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា​កន្លង​មក បាន​ចេញ​លិខិត​មួយ​ស្តី​ពី​ការ​ហាមឃាត់​ការ​ចិញ្ចឹម​ឆ្កែ នៅ​ភូមិ​កោះ​តូច និង​ភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ។

ក្នុង​លិខិត​នោះ​បាន​ទុក​រយៈពេល​៣០​ថ្ងៃ​សម្រាប់​ការ​នាំ​សត្វ​ឆ្កែដែល​បាន​ចិញ្ចឹម​ចាកចេញ​ពី​ដែនដី​កោះ​នេះ ដោយអាជ្ញាធរ​ព្រមាន​ថា ក្នុង​ករណី​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ ដល់​ថ្ងៃ​កំណត់​(២ តុលា​) រដ្ឋបាល​សង្កាត់​នឹង​ចាត់វិធានការ​ចាប់​យក​សត្វ​ឆ្កែ​របស់​បងប្អូន​ដោយ​គ្មាន​ការ​តវ៉ា​ឬ​ទាមទារ​អ្វី​ឡើយ ។

ទាក់ទិន​នឹង​អាជ្ញាធរ​លើ​ដី​កោះ​កណ្តាល​សមុទ្រ​ប្រកាស​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​សត្វ​ឆ្កែ​នេះ ត្រូវ​បាន​អះអាង​ថា កន្លង​មក​រដ្ឋបាល​សង្កាត់​បាន​ពិនិត្យ​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​រង​គ្រោះ​ដោយ​សត្វ​ឆ្កែ​ខាំ​ជា​ច្រើន​លើកច្រើន​សា ។

ដើម្បី​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ អនាម័យ​បរិស្ថាន រក្សា​សោភ័ណភាព​ឆ្នេរ ជា​ពិសេស​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ភូមិ​កោះ​តូច និង​ភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់​កោះ​រ៉ុ​ង​សន្លឹម សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យក​ឆ្កែ​ចិញ្ចឹម​របស់​ខ្លួន​ចេញពី​ទីតាំង​ភូមិ​កោះ​តូច​និង​ភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ដោយ​ទុក​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ