ពេល​សួរ​ចាក់​ឬ​ស​ចាក់​គល់ Rashford ថា Mourinho អត់​យល់​ពី​កីឡាករ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ Marcus Rashford បាន​អះអាង​ថា​អតីត​គ្រូបង្វឹក Jose Mourinho មិន​យល់​ពី​កីឡាករ​ច្បាស់ ព្រោះតែ​ខ្វះ​បទ​ពិសោធន៍​លេង​បាល់ ។ ខ្សែប្រយុទ្ធ​អង់គ្លេស​បាន​សរសើរ​គ្រូបង្វឹក​បច្ចុប្បន្ន Ole Gunnar Solskjaer ថា​មាន​ស្ថេ​រ​ភាព​ក្នុង​ការ​ដឹកនាំ​ក្រុម ។

Rashford បាន​និយាយ​ប្រាប់​ទៅ​កាន់ BBC ថា​៖ «​ការ​ឆ្លើយ​តប​ទៅ​នឹង​តាក់​ទិ​ក និង​ការ​ហ្វឹកហាត់​ផ្តល់​ដោយ​លោក Solskjaer គឺ​ពិតជា​មិនធម្មតា ។ គាត់​មាន​គម្រោង​ច្បាស់លាស់ មិនមែន​ត្រឹមតែ​សម្រាប់​រដូវ​កាល​នេះ ឬ រដូវ​កាល​ក្រោយ​ទេ ។ ពោល​គឺ​គាត់​មាន​គម្រោង​សម្រាប់​ច្រើន​ឆ្នាំ​ខាង​មុខ​»​។

ផ្ទុយ​ទៅ​វិញ កាលពី​ក្លិប​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Mourinho គេ​សង្កេត​ឃើញ​ថា មានការ​ទាសទែង​គ្នា​រវាង​គ្រូបង្វឹក និង​កីឡាករ​ខ្លាំង​ៗ​មួយ​ចំនួន​ដូច​ជា Paul Pogba និង Anthony Martial​។ នៅ​ពេល​គេ​សួរ​យោបល់​របស់ Rashford គេ​បាន​ឆ្លើយ​ថា គ្រូបង្វឹក​ទាំង​ពីរ (Solskjaer និង Mourinho) ខុស​គ្នា​ត្រង់​លោក Solskjaer យល់​ពី​កីឡាករ​ជាង ។

Rashford បាន​ឆ្លើយ​ថា ៖«​លោក Solskjaer គឺ​ខុស​គ្នា ព្រោះតែ​គាត់​បាន​លេង​បាល់ ហើយ​យល់​ពី​កីឡាករ​ច្បាស់ ។ សម្រាប់​ខ្ញុំ នៅ​ពេល​ដែល​គ្រូបង្វឹក​ធ្លាប់​លេង​បាល់​ពី​មុន គាត់​យល់​ពី​កីឡាករ​ច្រើន​»៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ