រក​ឯណា​បាន​! មិត្ត​មក​លេង​ផ្ទះ​ហើយ​នាំ​លាភ​មក​ឱ្យ​៤០​លាន​រៀល​ពី ស្រា​បៀរ​​កម្ពុជា​ទៀត


លាភ​សំណាង គឺជា​រឿង​មើល​មិនឃើញ ហើយ​វា​អាច​នឹង​មក​តាម​រយៈ​មនុស្ស​ជុំវិញ​ខ្លួន​ដែល​យើង​ប្រាស្រ័យ​ទាក់ទង តួរ​យ៉ាងដូច​ជា​រង្វាន់ ៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ដែល​លោក ជិន ភា​រុម បាន​ឈ្នះ​ដោយសារ​សន្តាន​ចិត្ត​ស្វាគមន៍​មិត្ត​របស់​គាត់​ឱ្យ​បាន​កក់ក្តៅ និង​សប្បាយ​រីករាយ​អ៊ីចឹង ។

លោក ភា​រុម រស់នៅ​ស្រុក​ពញ្ញា​ឭ ខេត្តកណ្តាល បាន​ប្រាប់​ឱ្យ​ថា «​ខ្ញុំ​នឹកឃើញ​ថា ពួកម៉ាក​ខាន​ជួប​គ្នា​យូរ​ដែរ​ហើយគ្នា​ក៏​ខំ​ស្កាត់​មក​លេង​ដល់​ផ្ទះ​ទៀត ចឹ​ង​ក៏​ខំ​ទៅ​រក​ទិញ​ស្រា​បៀរ​កម្ពុជា កន្លះ​កេស មក​ទទួល​ពួកម៉ាក​ឱ្យ​បាន​សប្បាយ​ម្តង ដឹង​អី​ស្រាប់តែ​ទិញ​ប៉ះ​ចំ​កំប៉ុង​មាន​រង្វាន់​គាស់​មក​ឃើញ ៤០​លាន​រៀល​ស្រែក​ហ៊ោ​ផ្អើល​អ្នក​ជិតខាង​» ។

លោក​គិត​ថា រង្វាន់​នេះ​ជា​សំណាង​ដែល​មិត្ត​របស់​គាត់​នាំ​យក​មក​ឱ្យ​គាត់​តែ​ម្តង ហើយ​ប្រាក់​រង្វាន់​នេះ​នឹង​ជួយ​ឱ្យ​លោក​ពង្រីក​របរ​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​លោក​ឱ្យ​មាន​មាន់​-​ទា​កាន់តែ​ច្រើន​ថែម​ទៀត ៕ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​!

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ