គុណសម្បត្តិ​មួយ​របស់ Steve Jobs ដែល​លោក Bill Gates ច្រណែន​ចង់បាន​បំផុត


លោក Bill Gates និង Steve Jobs ស្ថិត​ក្នុង​ចំណោម​អ្នកដឹកនាំ​ដែល​ល្បីឈ្មោះ​ជាងគេ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​រយៈពេល​មួយ​សតវត្ស​កន្លង​មកនេះ ហើយ​ពួក​គេ​ក៏​បាន​ប្រកួតប្រជែង​យ៉ាង​សកម្ម​ដែរ​មុន​ពេល​បង្កើត​មិត្តភាព​ជាមួយ​គ្នា​ព្រោះតែ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​លោក Jobs បាន​ទទួលមរណៈភាព​នៅ​ឆ្នាំ ២០១១ ។

លោក Gates ដែល​ជា​មហាសេដ្ឋី សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​លេខ​ពីរ​បាន​កោតសរសើរ​លោក Jobs ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Apple ពី​ការ​ដឹកនាំ និង​សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​របស់​បុគ្គលិក​លោក ។ ប៉ុន្តែ​លោក Gates ធ្លាប់​បាន​ប្រាប់​ដល់ The Wall Street Journal ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា មានគុណ​សម្បត្តិ​មួយ​របស់​លោក Jobs ដែល​លោក Gates ច្រណែន​ចង់បាន ហើយ​វា​គឺ​សមត្ថភាព​ក្នុង​ការ​និយាយ​ជា​សាធារណៈ ។ លោក​បាន​ចែករំលែក​ថា​លោក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​សមត្ថភាព​មួយ​នេះ​របស់​លោក ប៉ុន្តែ​លោក​មិន​អាច​ឈ្នះ​លោក Jobs បាន​ឡើយ ។

សមត្ថភាព​មួយ​នេះ​របស់​លោក Jobs បាន​អនុញ្ញាត​ឲ្យ​លោក​លក់​ផលិតផល​ឲ្យ​មនុស្ស​បាន​ដោយ​មាន​ប្រសិទ្ធភាព ។ លោក Gates បាន​បន្ត​ថា​លោក​ពិតជា​ចង់បាន​គុណសម្បត្តិ​នេះ​របស់​លោក​ណាស់​ជា​ពិសេស​ក្នុង​ផ្នែក​បង្កើន​ភាព​យល់​ដឹង​លើ​បញ្ហា​ដែល​កំពុង​កើតឡើង​ជុំវិញ​ពិភពលោក​តាម​រយៈ​មូលនិធិ​មិន​យក​ប្រាក់​ចំណូល​របស់​លោក និង​ភរិយា​របស់​លោក ។
មូលនិធិ Bill & Melinda Gates ស្ថិត​ក្នុង​ចំណោម​មូលនិធិ​សប្បុរសធម៌​ឯកជន​ធំ​ជាងគេ​របស់​ពិភពលោក​ដែល​មាន​ថវិកា​ប្រមាណ​ច្រើន​ជាង ៥០​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត ហើយ​លោក Gates ក៏​ដូច​ជា​មហាសេដ្ឋី Warren Buffett ផង​ដែរ បាន​ជំរុញ​ដល់​មហាសេដ្ឋី​ដទៃ​ទៀត​ឲ្យ​បរិច្ចាគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដើម្បី​សប្បុរសធម៌​ទៀត​ផង ។

នេះ​ក៏​មិនមែន​ជា​លើក​ដំបូង​ដែល​លោក Gates បាន​កោតសរសើរ​សមត្ថភាព​របស់​លោក Jobs ក្នុង​ការ​ប្រមូល​អ្នកគាំទ្រ​ចក្ខុវិស័យ​របស់​លោក​ដែរ ។ លោក Gates ធ្លាប់​ប្រាប់ CNN ក្នុង​បទ​សម្ភាស​មួយ​ថា លោក Jobs មាន​វិធី​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​បុគ្គលិក​របស់​លោក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ