អាសូរ​! ត្រឹមតែ​មួយប៉ប្រិចភ្នែក​សោះ


ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ស្រវឹងស្រា​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បុក​ខ្ទាត​ចូល​ឡាន​កិន​ធ្លាយ​ខួរ​ស្លាប់ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ តាម​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​១២៣-១២៤ ចំណុច​មុខ​វត្ត​ព​ពេ​ជ ភូមិ​ព​ពេ​ជ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អ្នក​ថ្មើរជើង​ម្នាក់​ខាងលើ​មានឈ្មោះ ឈ​ន លី​ន អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព​ពេ​ជ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច ហើយ​ក៏​មាន​រថយន្ត​បើក​ពី​ត្បូង​មក​ជើង​បុក​ថែម បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយ​មាន​ម៉ូតូ​ម៉ាក​វ៉េវ គ្មាន​ផ្លា​ក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង អ្នក​បើក​ម៉ូតូ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់ ក្រោយ​កើតហេតុ​ដោយ​បន្សល់​ទុក​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ។

ចំណែក​ខាង​រថយន្ត និង​ម្ចាស់​កម្ម​សិទ្ធ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ​បាន​បើក​គេច​ពី​កន្លែង​កើតហេតុ​បាត់ បន្ទាប់​ពី​បុក​អ្នក​ថ្មើរជើង​ម្នាក់​នោះ​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ចំពោះ​វត្ថុ​តាង ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​បឋម​បង្ក​ឡើង​ដោយ​អ្នក​ថ្មើរជើង​ជា​មនុស្ស​ស្រវឹងស្រា​ជា​ប្រចាំ​ដើរ​ឆ្លងផ្លូវ​ខ្ជីខ្ជា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ