លើកទឹកចិត្ត​សិស្សានុសិស្ស និង​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាមួយ​ក្រុម​រាជសីហ៍


ខេត្តរតនគិរី ៖ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន យក្ស​ឡោម​បាន​ទទួល​សម្ភារៈ​សិក្សា​រួម​មាន លោកគ្រូ​-​អ្នកគ្រូ​១៨​នាក់ ក្នុង​ម្នាក់​ៗ សារុង​១ ថវិកា​២​ម៉ឺន​រៀល ។ ដោយ​សិស្សានុសិស្ស​ក្នុង​ម្នាក់​ៗ​ទទួល​សៀវភៅ​ចំនួន​២ ក្បាល​, ប៊ិ​ច​ចំនួន​២​ដើម​, ខ្មៅ​ដៃ​ចំនួន​២​ដើម , បន្ទាត់​ចំនួន​១​បន្ទាត់ , កា​តាប​ចំនួន​១, ថវិកា​ចំនួន​៥​ពាន់​រៀល​, នំ​ចំនួន ១ កញ្ចប់ ។

លោក ស៊ូ​ម សា​រឿ​ន ប្រធាន​ក្រុម​រាជសីហ៍ បាន​មាន​ប្រសាសន៍​ថា បើ​ទោះបីជា​អំណោយ​ខាងលើ​វា​តិចតួច​ក៏​ពិតមែន ក៏​ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​រួមចំណែក​គិតគូ​ពី​ភាព​លំបាក​ខ្វះខាត​នានា​របស់​សិស្សានុសិស្ស​ពី​សំណាក់​ថ្នាក់ដឹកនាំ​មក​ពី​អង្គនីតិបញ្ញត្តិ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​ការ​ចូលរួម​ពី​សប្បុរសជន​ជា​សមាជិក​ក្រុម​រាជសីហ៍​ក្នុង​កិច្ច​ការងារ​មនុស្សធម៌​ដ៏​វិសេសវិសាល​មួយ​នេះ ។

នា​ឱកាស​នេះ លោក ទេព យុ​ទ្ធី សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​៥ និង​ជា​ប្រធាន​ទីប្រឹក្សា​ជាន់ខ្ពស់​ក្រុម​រាជសីហ៍​បាន​ជម្រុញ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោកគ្រូ​-​អ្នកគ្រូ ទប់ស្កាត់ ការ​ប្រើប្រាស់​គ្រឿងញៀន​, ជាតិ​ស្រវឹង នៅ​ក្នុង​សាលា​បឋម​សិក្សា និង​លើកកម្ពស់​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព ។

លោក ពុត ដា​នី អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​រាជសីហ៍ ក្នុង​ការ​ចុះ​សាកសួរ​សុខទុក្ខ សិស្សានុសិស្ស​នៃ​បឋម​សិក្សា ហ៊ុន សែន យក្ស​ឡោម និង​ជួយ​លើក​ស្ទួយ​ក្នុង​បណ្តុះ​វិស័យ​អប់រំ និង​បាន​ដោះស្រាយ​សំណើ អណ្តូងស្នប់​ចំនួន​១ សម្រាប់​ប្រើប្រាស់​ក្នុង​សាលា​បឋម​សិក្សា និង​បម្រើ​ផលប្រយោជន៍​សហគមន៍ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ