បញ្ចេញ​មតិ​រឿង​​​ជេរ​ប្រមាថ​​អ្នក​រាំ​ក្នុង​​អាកាស​យាន​ដ្ឋាន… ​ប៉ែន ចំ​រ៉ុ​ង ​​ក៏​រង​ការ​​​វាយ​បក


រាជធានី​ភ្នំពេញ​៖ លោក​ប៉ែន ចំ​រ៉ុ​ង ខណៈ​កំពុង​មាន​សេចក្តីសុខ​ជាមួយ​គូស្នេហ៍​ថ្មី ស្រាប់តែ​ត្រូវ​គេ​បើក​កកាយ​ឡើង​វិញ​រឿង​ស្នេហ៍​ចាស់​ដែល​អាប់អួ​សម្រាប់​លោក ។ លោក​ចំ​រ៉ុ​ង ត្រូវ​គេ​ដៀល​រឿង​ចោល​គូស្នេហ៍​ចាស់​ដែល​មានកូន​ជាមួយ​គ្នា​ថែម​ទៀត​នោះ ។

ដើមហេតុ​គឺ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក មនុស្ស​មួយ​ចំនួន​ចូលរួម​រិះគន់​រឿង​បុគ្គល​ដែល​ប្រើ​ពាក្យ​ដៀល​​ខ្មែរ ។ ក្នុង​នោះ​ក៏​មាន​អ្នកសិល្បៈ​ច្រើន​នាក់​បាន​បញ្ចេញ​ប្រតិកម្ម​ជុំវិញ​ក្រុម​ដែល​ជេរ​ប្រមាថ​​អ្នក​រាំ​ក្នុង​អាកាសយានដ្ឋាន ព្រោះតែ​អ្នក Live នោះ​បាន​ប្រើ​សម្ដី​ប្រមាថ​តារា​ខ្មែរ​ទាំងមូល ។ លោក​ប៉ែន ចំ​រ៉ុ​ង បាន​បញ្ចេញ​ប្រតិកម្ម​ដែរ ដូច្នេះ​ហើយ​ក៏​រង​ការ​វាយបក​លើស​ពី​បញ្ហា​ដើម​ទៅ​ទៀត គឺ​គេ​គាស់​រំលើង​ពី​រឿងអាស្រូវ​របស់​លោក​ជាមួយ​គូស្នេហ៍​ចាស់​ដែល​រំលង​ទៅ​យូរហើយ​នោះ ។

ជាក់ស្ដែង​ហ្វេ​សប៑ុ​ក​ឈ្មោះ​ប៊ុ​ន ហឿ​ន​សាញ បាន​វាយប្រហារ​លោក​ប៉ែន ចំ​រ៉ុ​ង ក្រោយ​ពី​លោក​បញ្ចេញមតិ​រិះគន់ ក្នុង​ចំណោម​អ្នក​ប្រតិកម្ម​ជា​ច្រើន ដែល​ត្រូវ​ក្រុម​នោះ​វាយបក​ថា «​នេះ​ហើយ តារា​ៗ​ស្រុក​រំដួល អ​សីលធម៌​លែង​និយាយ ហើយ​ជា​អ្នក​សម្តែង​រឿង​សិល្បៈ​ឲ្យ ក្មេង​ៗ​មើល តើ ក្មេង​ៗ​វាទ​ទួល​រឿង​អ​សីលធម៌​ខ្វះ​ភាព​ជា​គំរូ​ពី​ពួក​វា​ប៉ុនណា​ទៅ ?

ជាតា​រា​នៅ​ស្រុក​គេ​សំខាន់​ណាស់​រឿង​ភាព​ជា​គំរូ ព្រោះ​អ្នកឯង​ឡើង​ឆាក​ឲ្យ​គេ​មើល​រាប់​ម៉ឺន លាន​នាក់ បើ​អ្នកឯង​ថោកទាប​ដូច​អា​សើយ​សា​រ៉ុ​ង​នេះ​ទេ តើ​សង្គម​នឹង​ទៅ​ជា​យ៉ាងណា ? ហើយ​ភាព​គ្មាន​សីលធម៌ ស៊ីចុក​គេ​បានកូន​មួយ ហើយ​អាច​ដោះដៃ​បាន គេ​ដឹង​ពេញ​សាធារណៈ​នេះ តើ​គេ​មើលងាយ​ដល់​ពូជ​សម​ទេ ? ដែល​វា​ថោកទាប​អ៊ីចឹង​ហើយ នៅ​មាន​អ្នកគាំទ្រ ?​»​។

ការ​វាយប្រហារ​របស់​អ្នក​កាន់ជើង​ទៅ​លើ​ក្រុម​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នកសិល្បៈ​នេះ មិន​មែន​វាយប្រហារ​តែ​លើ​លោក​ប៉ែន ចំ​រ៉ុ​ង ទេ តែ​ក៏​បាន​ឆ្កឹះ​រឿង​រសើប​របស់​តារា​ជា​ច្រើន​ទៀត ដែល​បាន​លូក​មាត់​បញ្ចេញមតិ​ផង​ដែរ ដូច​ជា​បាន​ឆ្កឹះ​រឿងអាស្រូវ​ដែល​កប់​បាត់​យូរ​របស់​អ្នក​នាង​ឆ័​យ​លី ដា​ឡែ​ន និង​របស់​លោក តាន់​គី​ម​សួរ ជាដើម ដោយ​គ្រាន់តែ​ក្នុង​ចំណោម​ការ​គាស់កកាយ​ទាំងអស់ រឿងអាស្រូវ​របស់​លោក ប៉ែន ចំ​រ៉ុ​ង ហាក់​រសើប​ជាងគេ ដោយសារ​តែ​រឿងរ៉ាវ​នោះ​ធ្លាប់​ធ្វើ​ឲ្យ​លោក ល្វីងមុខ​ខ្លាំង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ