អំពាវ​នាវ​និយោជិត​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ប្រមាណ​ជា​៤៦.០០០​​នាក់​​​ធ្វើ​កូដកម្ម


សហរដ្ឋអាមេរិក ៖ ជា​ការ​ផ្ដួចផ្ដើម​គំនិត​ដ៏​កម្រ​មួយ និយោជិត​ប្រមាណ​ជា​៤៦.០០០​នាក់​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក​ដ៏​ធំ GENERAL MOTORS ត្រូវ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​កូដកម្ម​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​១៥​កញ្ញា​ទៅ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​សហជីព​UNITED AUTO WORKORS(UAW)​សរសេរ​ថា ទិស​ដៅ​នៃ​កូដកម្ម​នោះ គឺ​គាបសង្កត់​លើ​ការ​ចរចា​ដែល​កំពុង​ទ័លច្រក ស្ដី​ពី​អនុសញ្ញា​រួម​ថ្មី​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​សហជីព​ទូ​ទាំង​ប្រទេស បាន​ជួប​ប្រជុំ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​កញ្ញា ក្រោយ​ការ​ផុតកំណត់​នា​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​១៤​កញ្ញា​អនុសញ្ញា​រួម​របស់​GENERAL MOTORS ឆ្នាំ​២០១៥ ហើយ​ឲ្យ​បណ្ដា​និយោជិត​ធ្វើ​កូដកម្ម​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​១៥​កញ្ញា​ទៅ​។

បើក​ធ្វើ​ពី​ខែកក្កដា​មក​ការ​ចរចា​ពេល​នេះ​កំពុង​ជាប់​គាំង​។ សហជីព​ទាមទារ​ជា​ពិសេស​ឲ្យ​ដំឡើង​ប្រាក់ខែ ផ្ដល់​ជំនួយ​គាំពារ​សុខភាព​ឲ្យ​កាន់តែ​ប្រសើរ​និង​ធានា​សន្តិសុខ​ការងារ​។

យោង​តាម​កាសែត​WALL STREET JOURNAL​ថា នោះ​ជា​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ដំបូង ក្នុង​ផ្ទៃ​សហគ្រាស​រថយន្ត​នោះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១​ទស​វត្ស​មក​ហើយ​។

ការ​ចរចា​ក៏​កំពុង​ធ្វើ​រវាង​សហជីព​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​FORD​និង​CHRYSLER ដោយ​សហជីព​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ហើយ​ជាមួយ​ក្រុមហ៊ុន​ទាំង​២​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ