សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន សហ​ការ​ជាមួយ​សាកលវិទ្យាល័យ​នានា​​​នៅ​សហរដ្ឋអាមេរិក


ឱកាស​ចូលរួម​កម្មវិធី​ផ្លាស់​ប្ដូរ​និស្សិត និង​ការ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​នឹង​មាន​កាន់តែ​ច្រើន​សម្រាប់​និស្សិត​នៃ​សាកល​វិ​ទ្យ​ល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន​។ នា​ដើមខែ​សីហា ឆ្នាំ​២០១៩ គណៈ​គ្រប់គ្រង​នៃ​សាកល​វិ​ទ្យ​ល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត ដេ​ត សុខ​ឧត្តម សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ និង​ភាព​ជា​ដៃគូ​រវាង​សាកលវិទ្យាល័យ​។

ប្រតិភូ​សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន បាន​ចូលរួម​ពិភាក្សា​ជាមួយ​សាកលវិទ្យាល័យ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែសីហា​នេះ រួម​មាន សាកលវិទ្យាល័យ ខា​ប្រ៊ី​នី (Cabrini University) នៅ​រដ្ឋ Pennsylvania សាកលវិទ្យាល័យ សេ​លឹ​ម​ស្តេត (Salem State University) និង​មហាវិទ្យាល័យ អ៊ែ​មើរ​សឹ​ន (Emerson College) នៅ​ទីក្រុង​បុ​ស្តុ​ន​រដ្ឋ​ម៉ាសា​ឈូ​សេត​។ កិច្ច​ពិភាក្សា​នេះ គឺ​ផ្ដោត​លើ​ឱកាស​សម្រាប់​និស្សិត​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ការ​សិក្សា​រយៈពេល​ខ្លី កម្មវិធី​សិក្សា​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ពីរ (២+២) និង កម្មវិធី​ផ្លាស់​ប្ដូរ​ការ​សិក្សា​តាម​រយ​:​ការ​ផ្ទេរ​ពិន្ទុ​ពីសា​កល​វិ​ទ្យ​ល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន ទៅ​សាកលវិទ្យាល័យ​ដែល​ជា​ដៃគូ​។

រួម​ជាមួយនឹង​ដំណើរ​កិច្ច​ពិភាក្សា​ផ្លូវការ​នេះ សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន ក៏​បាន​ដឹកនាំ​ក្រុម​និស្សិត​ដែល​មក​ពី​ជំនាញ​ផ្សេង​ៗ​ដើម្បី​ចូលរួម​ដំណើរ​កំសាន្ត​រយៈពេល​២​ស​ប្តា​ហ៍​នៅ​សហ​រដ្ឋអាមេរិក​ផង​ដែរ​។ ដំណើរ​កំសាន្ត​នេះ រួម​មានការ​សិក្សា និង​ពិភាក្សា​នៅ​ក្នុង​ថ្នាក់រៀន​ពិតជា​មូ​យ​និស្សិត​នៅ​ទីនោះ ការ​សិក្សា​ពី​សិល្បៈ វប្បធម៌ សេដ្ឋកិច្ច ការ​ទស្សនា និង​សម្រាក​កំសាន្ត នៅ​ទីក្រុង​បុ​ស្តុ​ន និង​បុរី​ញូយ៉ក​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ជា​លទ្ធផល​នៃ​ទំនាក់ទំនង​ភាព​ជា​ដៃគូ សាកល​វិ​ទ្យ​ល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន បាន​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​កន្លង​មក ជាមួយ​សាកលវិទ្យា​ល័យ​​នានា​នៅ​ជុំវិញ​ពិភពលោក ដូច​ជា កូរ៉េ​ខាងត្បូង កា​ណា​ដា អូស្ត្រាលី អា​មេ​រិ​ក ថៃ ចិន ម៉ា​ឡេ​ស៊ី និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​។ ជាក់ស្តែង សាកលវិទ្យាល័យ​អន្តរជាតិ ផា​រ៉ា​ហ្គ​ន បាន​បញ្ជូន​និស្សិត​ជា​ច្រើន​ដើម្បី​បន្ត​ការ​សិក្សា ការ​ចូលរួម​កម្មវិធី​ផ្លាស់​ប្ដូរ​និស្សិត ការ​ចូលរួម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ការ​ចូលរួម​ការ​សិក្សា​កម្មវិធី​២+២ និង​ដំណើរ​កំសាន្ត​រយៈពេល​ខ្លី​ទៅ​កាន់​សាកលវិទ្យាល័យ​ជា​ដៃគូ​ទាំងនោះ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ