មក​ស្គាល់​រថយន្ត​ថ្មី​មួយ​ប្រភេទ​ដែល​ទទួល​​បានការ​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា​​ពេល​ថ្មី​ៗ​នេះ​!


កាលពី​ពេល​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ថ្មី​មួយ​ប្រភេទ​ដែល​ទើបនឹង​មក​ដល់​ប្រទេស​កម្ពុជា ថ្វី​ត្បិត​រថយន្ត​នេះ​ទើបនឹង​មាន​ដាក់​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ក៏​ពិតមែន តែ​វាទ​ទួល​បានការ​ពេញ​​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​រថយន្ត​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ រថយន្ត​នេះ​ទើបតែ​មក​ដល់​ទី​ផ្សារ​កម្ពុជា​មិន​បាន​ប៉ុន្មាន​ខែ​ផង តែ​យើង​ឃើញ​មាន​ចំនួន​រថយន្ត​ដែល​ចរាចរណ៍​នៅ​លើ​ផ្លូវ​មិន​តិច​នោះ​ទេ​។

បើ​តាម​ឲ្យ​ដឹង​រថយន្ត​នេះ​ត្រូវ​បាន​នាំ​ចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន RMA Cambodia វា​ជា​ប្រភេទ​រថយន្ត SUV ធន់​កណ្ដាល ទំនើប ទាន់សម័យ និង​មាន​តម្លៃ​សមរម្យ​ទៀត​ផង​។ ដោយ​សារ​​តម្លៃ​សមរម្យ ហើយ​ថែម​ទាំង​មាន​បច្ចេកវិទ្យា​ទំនើប​ទៀត​នោះ ធ្វើ​ឲ្យ​រថយន្ត​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន​កុះករ និង​ក្លាយជា​ដៃគូរ​ប្រ​គួ​ត​ប្រជែង​ដ៏​ខ្លាំង​សម្រាប់​ទីផ្សារ​រថយន្ត​ថ្មី ក៏​ដូច​ជាទី​ផ្សារ​រថយន្ត​មួយ​តឹក​ផង​ដែរ ព្រោះ​ឥឡូវនេះ អ្នកមាន​លុយ​ត្រឹមតែ 2​ម៉ឺន​ជាង​ក៏​អាច​ជិះ​រថយន្ត​ថ្មី​គាស់​កែស​បាន​ដែរ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន RMA Cambodia រថយន្ត​នេះ​ត្រូវ​បាន​អតិថិ​ជន​កុម្ម៉ង់​ទិញ​យ៉ាងច្រើន ដោយ​តាម​តួលេខ​ពី​ក្រុមហ៊ុន មាន​ជាង 400 គ្រឿង​ហើយ​មក​ទល់​​ពេល​នេះ​។ រថយន្ត SUV ដែល​មានឈ្មោះ​បោះ​សំលេង​មួយ​នេះ​ជា​ផលិតផល​របស់​ក្រុម​ហ៊ុន Ford ដែល​មានឈ្មោះ​ថា Ford Ecosport ម៉ូ​ដែល​ឆ្នាំ 2020​។

Ford Ecosport ស៊េរី​ថ្មី 2020 ត្រូវ​បាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង ទាំង​រូបរាង​ផ្នែក​ខាងក្នុង ខាង​ក្រៅ និង​ជា​ពិសេស​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយ​ជា​ច្រើន​សំរាប់​ជួយ​សំរួល​ដល់​ការ​បើកបរ​របស់​លោក​អ្នក​រួម​មាន ៖ បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ​, បច្ចេកវិទ្យា SYNC 3 និង​អេ​ក្រង់ Touch Screen 8 អ៊ី​ង ,​កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត និង​អាច Zoom បាន​, ចង្កៀង​​មុខ​ភ្លឺ​ច្បាស់​ល្អ ជាមួយនឹង​ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ និង​មាន​បំពាក់​ហ្វា​កូដ​អូ​តូ​, សេន​សឺ 8 គ្រាប់ ខាង​មុខ និង​ខាងក្រោយ​ជំនួយ​ចូល​ចត​, ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​, ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើ​ផ្លូវ​កោង និង​រអិល​, មាន​ពោង​សុវត្ថិភាព​ចំនួន 6 និង​ចង្កូត​បូម​អេ​ឡិច​ត្រូវ​និ​ច ធូរ​ងាយស្រួល​បើកបរ​ជាដើម​។

រថយន្ត​នេះ ស័ក្តិសម​បំផុត​សម្រាប់​អ្នកបើកបរ​ក្នុង​ទីក្រុង អ្នក​ទើបនឹង​ចាប់ផ្ដើម​មានគ្រួសារ​ហើយ​មាន​សមាជិក​តិច និង​សម្រាប់​សិស្ស និស្សិត​ផង​ដែរ​។ Ford Ecosport ទាំង​ទំនើប និង​ទាន់​សម័យ ហើយ​តម្លៃ​វិញ​កាន់តែ​ពិសេស ត្រឹមតែ $29,900 ឬ​លោក​អ្នក​អាច​បង់​មុន​ត្រឹមតែ $5,980 និង​បង់​ប្រចាំខែ​ត្រឹមតែ $397 តែ​ប៉ុណ្ណោះ ដូចនេះ​សម្រាប់​សិស្ស​ដែល​ទើបនឹង​បញ្ចប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្មី​ៗ​នេះ ឪពុក​ម្ដាយ​ដែល​មាន​បំណង​ទិញ​រថយន្ត​ឲ្យ​កូន​ៗ អាច​ពិចារណា​ទិញ​រថយន្ត SUV មួយ​នេះ​ឲ្យ​កូន​ៗ​ជាទី​ស្រលាញ់​បាន ហើយ​មិន​ចាំបាច់​ឈឺក្បាល​ចំណាយពេល​នាំ​ជាង​ទៅ​Check មើល​ម៉ាស៊ីន និង​ជើង​ក្រោម ហើយ​ទ្រាំ​ប្រើ​រថយន្ត​ចាស់​ៗ​ទៀត​នោះ​ទេ បើ​រថយន្ត​ថ្មី​តម្លៃ​ធូរ​ប៉ិន​នឹង លក្ខខណ្ឌ​បង់​រំ​លោះ​ធូរ​ប៉ិន​នឹង​ហើយ​នោះ ម្យ៉ាងទៀត​រាល់​ការ​ទិញ​រថយន្ត Ford ពី​ក្រុមហ៊ុន Ford អ្នក​ក៏​បាន​ទទួល​បានការ​ធានា​ពី​ក្រុមហ៊ុន​ផ្ទាល់​ថែម​ទៀត​ផង​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ