ខ្លាំង​បាត់​! ឪពុក​ម្តាយ​នាង​នៅ​បន្ទប់​ខាង​លើ ហ៊ាន​គោះ​ទ្វារ​ចូលចាប់​​​កូនស្រីគេ​ទៀត


ខេត្តកោះកុង ៖ តាម​សេចក្តី​រាយ​យ​ការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​បុរស​ម្នាក់​បាន​កាន់​ដាវ​មក​គោះ​ទ្វារ​បន្ទប់​នារី​ម្នាក់ ខណៈ​នាង​បើកទ្វារ ស្រាប់តែ​ជនសង្ស័យ​គំរាម រួច​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច ហើយ​ត្រូវ​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ចូលព្រឹក​​ថ្ងៃ​ទី ១៦ កញ្ញា ឆ្នាំ​២០១៩ នៅ​សង្កាត់​ស្ទឹង​វែង ។

ជនសង្ស័យ​ឈ្មោះ ម៉ា​រ៉ៃ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ក្នុង​សង្កាត់​ស្ទឹង​វែង ។ ចំណែក​នារី​រង​គ្រោះមានអាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ។

តាម​របាយការណ៍​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​មក​គោះ​ទ្វារ​ហៅ​នារី​រង​គ្រោះ លុះ​ពេល​នារី​រង​គ្រោះ​បើកទ្វារ​រួច ស្រាប់តែ​ជនសង្ស័យ​យក​ដាវ​មក​គំរាម ហើយ​យកដៃ​ខ្ទប់មាត់ និង​ផ្តួល​នារី​រង​គ្រោះ​ទៅ​លើ​គ្រែ រួច​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​តែ​ម្តង ដោយ​នារី​រង​គ្រោះ​មិន​ហ៊ាន​ស្រែក​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​រំលោភ​រួច ជនសង្ស័យ​ក៏​កាន់​ដាវ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់ ចំណែក​នារី​រង​គ្រោះ​រត់ឡើង​ទៅ​បន្ទប់​ជួល​របស់​ឪពុក​ម្តាយ​ដែល​នៅ​ខាងលើ ដើម្បី​ប្រាប់​ពួក​គាត់​ឱ្យ​បានដឹង ។ រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ​មក​ប្តឹង​នៅ​អធិការ​ក្រុង​ដើម្បី​ឱ្យ​ចាប់ខ្លួន​សង្ស័យ​យក​មក​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ