រដូវ​កាល​ថ្មី Juventus សម្លឹង​ឃើញ​អតីត​មិត្ត​រួម​ក្រុម Ronaldo ១​រូប​នៅ Real Madrid


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់ Juventus កំពុង​តែ​មើលឃើញ​កីឡាករ Isco របស់​ក្លិប​អធិរាជ​ស Real Madrid សម្រាប់​រដូវ​កាល​ក្រោយ​ ។

កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ នៅ​លេង​ឱ្យ Real Madrid ក្នុង​រដូវ​កាល​នេះ ក្រោយ​ពី​រំពឹង​ថា​អនាគត​របស់​ខ្លួន​នឹង​ល្អ​ប្រសើរ ក្រោម​ការ​ដឹកនាំ​របស់ Zinedine Zidane​។ នៅ​ពេល​នេះ វេ​ប​សាយ​របស់​អ៊ី​តា​លី Calciomercato ចុះ​ផ្សាយ​ថា ក្លិប Juve នឹង​មក​ចែចូវ​កីឡាករ​អាយុ​២៧​ឆ្នាំ​នេះ សម្រាប់​រដូវ​កាល​ក្រោយ ។

លើស​ពី​នេះ​ទៅ​ទៀត ជើង​ខ្លាំង​ពី​ជំនាន់​មុន​របស់​អ៊ី​តា​លី Andrea Pirlo បាន​ប្រាប់​ក្លិប​របស់​ខ្លួន​ឱ្យ​ទិញ​យក Isco មក​ភ្លាម​ៗ ស្រប​ពេល​ជាមួយនឹង​ការ​ចង់បាន​របស់​គ្រូបង្វឹក​ក្លិប Manchester City លោក Pep Guardiola ។ ខាង Man City ចង់បាន Isco មក​លេង​នៅ​ក្លិប​របស់​ខ្លួន ជំនួស​ឱ្យ David Silva ។

ជាមួយនឹង​ការ​ចង់បាន​របស់​ក្លិប​ទាំង​ពីរ ខាង Liverpool គ្រូបង្វឹក Jurgen Klopp ក៏​ចង់បាន​ដែរ​។ លោក​គិត​ថា Isco មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដែល Liverpool កំពុង​តែ​ត្រូវការ ។ នេះ​គឺ​មិន​ទាន់​ទាំងអស់​ចំហាយ​ទិញ​ដូរ​កីឡាករ​ផង ក្លិប​ទាំងនេះ​បាន​គិតគូរ​សម្រាប់​រដូវ​កាល​ក្រោយ​ទៅ​ហើយ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ