Xavi ជឿជាក់​ថា​ពេល​បាត់​មុខ Messi ខ្សែប្រយុទ្ធ Man City រូប​នេះ​នឹង​ជំនួស​ដំណែង


តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Xavi ជឿជាក់​ថា កីឡាករ Raheem Sterling ស្ថិត​នៅ​លើ​លំដាប់​ខ្ពស់​ជាង Neymar, Kylian Mbappe និង Mohamed Salah ហើយ​អាច​នឹង​ជោគជ័យ​ដូច​ជា Messi អ៊ីចឹង​។

Xavi ជឿជាក់​ថា Sterling កំពុង​តែ​ស្ថិត​នៅ​លើ​ដំណើរ​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​ដូច​ជា Lionel Messi និង Cristiano Ronaldo នៅ​ពេល​នេះ​។ ជា​ពិសេស គេ​អាច​នឹង​លេចមុខ​ខ្ពស់ត្រដែត ពេល​ដែល​ជើង​ខ្លាំង​ទាំង​ពីរ​នាក់ ចាក​ចេញពី​វិស័យ​បាល់ទាត់​។

ជើង​ខ្លាំង​នៅ​ក្លិប​មេឃ​ខៀវ Sterling បាន​ចាប់ផ្តើម​រដូវ​កាល​របស់​ខ្លួន​ជាមួយនឹង​ការ​លេង​យ៉ាង​ល្អ​ ដោយសារ​តែ​ការ​លេង​បាន​យ៉ាង​ល្អ​របស់​គេ គ្រូបង្វឹក​ក្លិប Man City លោក Pep Guardiola បាន​ជ្រើសរើស​យក Sterling ចូល​ទៅ​ក្នុង​ការ​លេង Premier League ។

Sterling ឈ្នះ​ពាន Golden Boy កាលពី​ឆ្នាំ​២០១៤ ដែល​ជា​ពាន​សម្រាប់​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ហើយ Xavi គិត​ថា​កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​ជំនួស Messi និង Ronaldo នៅ​ថ្ងៃ​ខាង​មុខ ៕

ប្រភព ៖ goal , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ