«​ជី​វ៉ាន់ស៊ុយ​» មិន​ត្រឹម​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាមទេ ថែមទាំង​​​ទប់ស្កាត់​ជំងឺ​ជា​ច្រើន​


ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ជី​វ៉ាន់ស៊ុយ​មិន​ត្រឹមតែ​ជា​មក​គ្រឿងផ្សំ​ដើម្បី​បន្ថែម​ក្លិន បង្កើន​ឱជា​រស និង​បង្កើន​សោភ័ណ​ភាព​ក្នុង​អាហារ​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​​អស្ចារ្យ​ចំពោះ​សុខភាព​ទប់ស្កាត់​ជំងឺ​ផង​ដែរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​ជី​វ៉ានស៊ុយ​ចំពោះ​សុខភាព ៖

១. ទប់ស្កាត់​ជំ​ងឹ​មហារីក ៖ នោះ​ក៏​ព្រោះតែ​ជី​វ៉ាន់ស៊ុយ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ សារធាតុ flavonoids សារធាតុ carotenoids និង​វីតាមីន C ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​។

២. កាត់​បន្ថយ​អាកា​រៈ​ជំងឺ​រលាក​ផ្លូវ​បង្ហូរ​នោម​បង្ក​ដោយ​មេរោគ ៖ នោះ​ក៏​ព្រោះតែ​ជី​វ៉ាន់ស៊ុយ​មាន​ផ្ទុក​សារធាតុ diuretic ជម្រុញ​មុខងារ​តម្រងនោម​ធ្វើ​ឱ្យ​អ្នក​នោម​ច្រើន ដូច្នេះ​បាក់តេរី​ដែល​រីក​លូតលាស់​នៅ​ក្នុង​ប្រព័ន្ធ​ទឹកនោម​ដូច​ជា តម្រងនោម និង​ប្លោក​នោម​ក៏​ត្រូវ​បាន​បញ្ចេញ​ចោល​។

៣. បន្សាប​ជាតិពុល​ក្នុង​ឈាម ៖ ជី​វ៉ានស៊ុយ ជា​ប្រភព​នៃ​សារធាតុ diuretic ដែល​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត ជី​វ៉ាន់ស៊ុយ មាន​សមត្ថភាព​កម្ចាត់​ជាតិ​ទឹក​ដែល​លើស​ចេញពី​រាង​កាយ​ដែល​ធ្វើ​ឲ្យ​វា​អាច​បន្សាប​ជាតិពុល​ពី​ក្នុង​ឈាម​គួរ​ឱ្យ​កត់សម្គាល់​។ ជី​វ៉ាន់ស៊ុយ​ក៏​មាន​ប្រសិទ្ធិ​ភាព​កាត់​បន្ថយ​សម្ពាធ​ឈាម​ផង​ដែរ​តាម​រយៈ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​វា​មាន​ផ្ទុក​។

៤. ពង្រឹង​សុខភាព​ភ្នែក ៖ ជី​វ៉ាន់ស៊ុយ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​បំ​លែង​ចេញពី​សារធាតុ carotenoids ជួយ​ធ្វើ​ឱ្យ​សុខភាព​ភ្នែក​កាន់តែ​ប្រសើរ​ចៀស​ផុត​បញ្ហា​ផ្សេង​ៗ​។

៥. ពង្រឹង​សុខភាព​ឆ្អឹង ៖ ជី​វ៉ាន់ស៊ុយ ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​​រក្សា​ពង្រឹង​សុខភាព​ឆ្អឹង​រឹង​មាំ​។ ហើយ​បន្លែ​នេះ​ក៏​មាន​ផ្ទុក​នូវ​វីតាមីន K សារធាតុចិញ្ចឹម​យ៉ាង​សំខាន់​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ផង​ដែរ​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា វីតាមីន k ជួយ​រក្សា​ជាតិ​កាល់ស្យូម​នៅ​ក្នុង​ឆ្អឹង​។

៦. កាត់​បន្ថយ​អាកា​រៈ​ឈឺសន្លាក់ ៖ ក៏​ព្រោះតែ​គុណសម្បត្តិ​ប្រឆាំង​ការ​រលាក​នោះ​ការ​ទទួលទាន​ជី​វ៉ាន់ស៊ុយ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ហើម​នៃ​សន្លាក់​បាន​។

៧. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា ជី​វ៉ាន់ស៊ុយ គឺជា​ជម្រើស​នៃ​បន្លែ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។

៨. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ សារធាតុចិញ្ចឹម​មួយ​ចំនួន​ក្នុង​ជី​វ៉ាន់ស៊ុយ រួម​ទាំង វីតាមីន C អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​នឹង​ឈឺ ក៏​ដូច​ជា​ឆ្លង​មេរោគ​ផ្សេង​ៗ (ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ