សកម្មភាព​សាមញ្ញ​ៗ​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​នៅ​ថ្ងៃអាទិត្យ


ថ្ងៃអាទិត្យ​ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​ក៏​ជា​ឱកាស​មួយ​ក្នុង​ការ​លើកកម្ពស់​ភាព​ជោគជ័យ និង​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​ដែរ ។ លោក Scott Mautz ដែល​ជា​អ្នក​និយាយ​សាធារណៈ និង​អ្នកនិពន្ធ​សៀវភៅ Find the Fire និង​Make It Better បាន​សម្ភាស​នាយក​ប្រតិបត្តិ​ជា​ច្រើន​រូប និង​បាន​ជជែក​គ្នា​ពី​សកម្មភាព​ដែល​ពួក​គេ​តែងតែ​ធ្វើ​នៅ​ថ្ងៃអាទិត្យ ។ ខាងក្រោម​នេះ គឺជា​សកម្មភាព​សាមញ្ញ​ៗ​ដែល​បុគ្គល​ខាងលើ​ធ្វើ​ដែល​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ ៖

១. ចំណាយពេល​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ ៖ បុគ្គល​ជោគជ័យ​តែងតែ​លះបង់​ពេលវេលា និង​កម្លាំងកាយ​ស្ទើរតែ​រាល់ថ្ងៃ​ធ្វើការ​ទៅ​ហើយ​ទៅ​លើ​ការងារ ឬ​អាជីវកម្ម​របស់​ខ្លួន ។ ដូច្នេះ​ថ្ងៃអាទិត្យ​គឺជា​ថ្ងៃ​ដែល​ពួក​គេ​ទុក​សម្រាប់​ខ្លួនឯង ក្រុម​គ្រួសារ ឬ​សាសនា​វិញ ។ វា​ក៏​ជា​ពេល​មួយ​សម្រាប់​ឲ្យ​ពួក​គេ​ប្រមូល​កម្លាំងកាយ​សម្រាប់​ស​ប្តា​ហ៍​ថ្មី​ដែរ ។

២. ស្រមើស្រមៃ​ថា ស​ប្តា​ហ៍​ក្រោយ​នឹង​មាន​ភាព​ច្របូកច្របល់ ៖ នាយក​ប្រតិបត្តិ​មួយ​រូប​បាន​ចែករំលែក​ថា នៅ​យប់​ថ្ងៃអាទិត្យ​លោក​តែងតែ​ស្រមើស្រមៃ​ថា ស​ប្តា​ហ៍​ខាង​មុខ​នឹង​មាន​ភាព​ច្របូកច្របល់ និង​ស្មុគស្មាញ​មិន​ថា លោក​មាន​ផែនការ​ច្បាស់លាស់​ហើយ​ឬ​នៅទេ? ។ បន្ទាប់​ពី​ស្រមើស្រមៃ​ហើយ​លោក​ព្យាយាម​រៀបចំ​ផែនការ​ប្រចាំ​ស​ប្តា​ហ៍​របស់​លោក​ឡើង​វិញ​ដោយ​គិត​ពី​កិច្ចការ​ធំ​មួយ​ដែល​លោក​ដាច់ខាត​ត្រូវ​តែ​សម្រេច​ក្នុង​ស​ប្តា​ហ៍​ថ្មី​នោះ ។

៣. ទុក​ពេល​សម្រាប់​គិត​ឡើង​វិញ ៖ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​សម្រាក ឬ​មិន​ធ្វើ​អ្វី​ទាំងស្រុង ។ ប៉ុន្តែ​បុគ្គល​ដែល​ជោគជ័យ​មិន​ដែល​មាន​ថ្ងៃ​ដែល​ពួក​គេ​មិន​ធ្វើ​អ្វី​ទាំងស្រុង​ឡើយ ។ យ៉ាង​ហោច​ណាស់​ក៏​ពួក​គេ​តែងតែ​គិត​ដែរ ។ ថ្ងៃអាទិត្យ​អាច​ជា​ពេល​មួយ​ល្អ​ក្នុង​ការ​គិត​ឡើង​វិញ​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​នៅ​ស​ប្តា​ហ៍​ដែល​កំពុង​តែ​កន្លង​ទៅ តើ​ស​ប្តា​ហ៍​ខាង​មុខ​នឹង​មានរឿង​សំខាន់​ៗ​អ្វីខ្លះ និង​គិត​ពី​ជីវិត​របស់​អ្នក​ជាដើម ។

៤. រំ​ឮ​ក​គុណ​៖ បុគ្គល​ដែល​ជោគជ័យ​មិន​ភ្លេច​ឡើយ​ពី​មូលហេតុ និង​មនុស្ស​ដែល​បាន​ជួយ​ឲ្យ​ពួក​គេ​មក​ដល់​កន្លែង​ដែល​ខ្លួន​ឈរ​សព្វថ្ងៃ ។ ដោយហេតុ​ដូចនេះ ថ្ងៃអាទិត្យ​ជា​ថ្ងៃ​ដែល​ពួក​គេ​រំ​ឮ​ក​គុណ​ទាំងនេះ​ទាំង​ក្នុង​ចិត្ត ឬ​ចេញ​ជា​សកម្មភាព​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ