សញ្ញា​​បញ្ជាក់​ថា ​នាង​ស្រឡាញ់​អ្នក​ហើយ តែ​អ្នក​មិនដឹង​ខ្លួន​ និង​ខក​ខាន​ឱកាស


ជឿ​ឬ​អត់​ដែល​ថា ភាគច្រើន​ខាង​ស្រី​តែងតែ​បោះ​ជំហាន​មុន​ក្នុង​ការ​បង្កើត​ជា​ក្តី​ស្រឡាញ់ ឬ​ស្នេហា ប៉ុន្តែ​ខាង​ប្រុស​ទៅ​វិញ​ទេ​ដែល​មិន​បានដឹង និង​ខកខាន​ឱកាស​នោះ​ទៅ​វិញ​។​ពួក​គេ​ច្រើន​តែ​បង្ហាញ​នូវ​អាកា​រៈ​ជា​ច្រើន​ដែល​បញ្ជាក់​ថា ពួក​គេ​ចាប់អារម្មណ៍ និង​ស្រឡាញ់​អ្នក​។ អាកា​រៈ​ដែល​អ្នក​មិន​ធ្លាប់​គិតដល់ ប៉ុន្តែ​ការ​ពិត​នោះ​គឺ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ ហើយ​អ្នក​ទេ​ដែល​មិន​ចាប់អារម្មណ៍​។

ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយ​ចំនួន​ដែល​បង្ហាញ​ថា មនុស្ស​ស្រី​ម្នាក់​នោះ​ចង់​បង្កើត​ក្តី​ស្រឡាញ់​ជាមួយ​អ្នក ប៉ុន្តែ​អ្នក​បែរជា​មិន​បានដឹង​៖

១-នាង​ហ៊ាន​មក​ជួប​អ្នក​តែ​ម្នាក់ឯង ៖ ចូរ​ធ្វើតេស្ត​ខ្លួនឯង​មើល​ថា បើសិនជា​អ្នក​នៅ​បារម្ភ​ក្រែង​ថា​នាង​ចូល​ចិត្ត​អ្នក​ឬ​អត់​នោះ តើ​នាង​អាច​សុក​ចិត្ត​ចំណាយពេល​មក​ជួយ​អ្នក​ដល់​កន្លែង​តែ​ម្នាក់ឯង​ដោយ​គ្មាន​ការ​សង្ស័យ​អ្វី​ដែរ​ទេ?

២-មិត្ត​របស់​នាង​គឺជា​មិត្ត​របស់​អ្នក ៖ នេះ​គឺជា​សញ្ញា​ច្បាស់​មួយ​ដែល​ថា នាង​បាន​ចូល​ក្នុង​ជីវិត​អ្នក​ហើយ​បើសិនជា​នាង​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​ក្នុង​ការ​ណែនាំ​អ្នក​ឲ្យ​មិត្ត​របស់​នាង​ស្គាល់​គ្រប់​គ្នា​។

៣-អ្នក​ក៏​ជា​មិត្តភក្តិ​របស់​នាង​ក្នុង​ម៉ោង​៣​ភ្លឺ​ដែរ ៖ ពេលវេលា​ដ៏​ចម្លែក​ៗ​ចន្លោះ​ម៉ោង​១ ទៅ​ម៉ោង ៦​ភ្លឺ ហើយ​ក៏​ជា​ពេលវេលា​សម្រាប់​បង្កើត​ភាព​ស្និទ្ធស្នាល​បំផុត​ដែរ​។ នៅ​ពេល​នាង​ផ្ញើរ​សា ឬ​ខ​ល​ទៅ​អ្នក​ក្នុង​ពេលវេលា​នេះ មាន​ន័យ​ថា​នាង​បាន​រៀបចំ​ខ្លួន​ក្នុង​ការ​ឈាន​ដល់​មួយ​ជំហាន​ទៀត​ដើម្បី​អាច​នៅ​ជាមួយ​អ្នក​ហើយ​។

៤-នាង​មាន​ភាព​ទន់ខ្សោយ​បំផុត​ពេល​នៅ​ជាមួយ​អ្នក ៖ បើសិនជា​នាង​កំពុង​តែ​ធ្វើ​រឿង​កំប្លែង​ដែល​ពិបាក​នឹង​សើច​បាន​ជាមួយ​អ្នក និង​ធ្វើ​ឲ្យ​អ្នក​សើច​ចំពោះ​រូប​នាង នោះ​ហើយ​គឺជា​នារី​ដែល​ល្អ ហើយ​អ្នក​ក៏​អាច​នឹង​រៀប​ការ​ជាមួយ​នាង​បាន​ដែរ​។

៥-នាង​សម្លឹង​មើល​អ្នក ៖ នៅ​ពេល​មនុស្ស​ស្រី​ចូល​ក្នុង​ជីវិត​មនុស្ស​ប្រុស​ម្នាក់​ហើយ រាល់​ការ​ប៉ះពាល់​ខាង​រាង​កាយ​គឺ​មិន​គ្រប់គ្រាន់​នឹង​ការ​បង្ហាញ​ទឹកមុខ​អៀនខ្មាស​ចំពោះ​នាង​ផង​ជា​ពិសេស​នៅ​ពេល​សម្លឹង​មើល​មុខ​គ្នា​ម្តង​ៗ​។

៦-សញ្ញា​ដែល​មិនបាច់​និយាយ​ឲ្យ​ដឹង ៖ បើសិនជា​នាង​នឹក​អ្នក​គ្រប់ពេល និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ពិសេស មាន​ន័យ​ថា​នាង​មានការ​ចាប់ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ហើយ​។

៧-នាង​ប្រាប់​អ្នក​នូវ​បទ​ពិសោធន៍​របស់​នាង​កាលពីមុន​ៗ ៖ នាង​នឹង​ឲ្យ​អ្នកដឹង​អំពី​បទ​ពិសោធន៍​ខាង​ផ្លូវភេទ​មុន​ៗ​របស់​នាង ហើយ​ក៏​ប្រាប់​អ្នក​អំពី​ការ​ស្រមៃ​ចង់បាន​របស់​នាង​ដែរ ដូច្នេះ​អ្នក​គួរតែ​ចាប់អារម្មណ៍​សញ្ញា​ដ៏​ពិសេស​មួយ​នេះ​ផង​។

៨-នាង​សរសើរ​អ្នក​មិន​ដាច់ ៖ បើសិនជា​នាង​សរសើរ​អ្នក​ដូច​ម្តាយ​អ្នក​សរសើរ​អ្នក​ដែរ​នោះ មាន​ន័យ​ថា នាង​ពិតជា​សង្សារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ហើយ ប្រភព​ពី​៖ Health.com.kh៕ (​កែសម្រួល​ដោយ  ៖ បុប្ផា​)

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ